(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២០ សប្តាហ៍នេះ ក៏មិនខុសពីថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News តែងលើកយកនូវព័ត៌មានសំខាន់ៗចំនួន១០ សុទ្ធសឹងតែរឿងគួរឱ្យចាប់អារម្មណ៍ ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់ជាថ្មីម្តងទៀត។
ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖
១៖ ក្រសួងសុខាភិបាលប្រកាសថា អ្នកជំងឺកូវីដ១៩ម្នាក់ទៀតបានជាសះស្បើយ និងមិនមានករណីជំងឺកូវីដថ្មីទេ (ចុចអាន)
២៖ ទីបំផុតតុលាការព្រហ្មទណ្ឌទីក្រុងប៉ារីស សម្រេចដាក់ទណ្ឌិត សម រង្សី ឲ្យស្ថិតនៅក្រោមការចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» តាមបណ្តឹងសម្តេចតេជោ ហ៊ុន សែន (ចុចអាន)
៣៖ សម្តេចពិជ័យសេនា ទៀ បាញ់៖ ការបំបែកបំបាក់រវាងកម្ពុជា-វៀតណាម ជាគោលដៅធំបំផុតរបស់ពួកជនអគតិ (ចុចអាន)
៤៖ សម្តេចតេជោ ហ៊ុន សែន ចេញសារអបអរសាទរដល់ខួប៥៨ឆ្នាំ ដែលតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ សម្រេចឱ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិ លើប្រាសាទព្រះវិហារ (ចុចអាន)
៥៖ កម្ពុជា-កូរ៉េខាងត្បូង គ្រោងចាប់ផ្តើមបើកកិច្ចចរចា ធ្វើពាណិជ្ជកម្មសេរីនៅខែក្រោយ (ចុចអាន)
៦៖ កម្ពុជា-ចិនស្វាគមន៍ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលរំពឹងថានឹងបញ្ចប់ការចរចាក្នុងពេលឆាប់ៗដ៏ខ្លីខាងមុខ (ចុចអាន)
៧៖ រាជធានីភ្នំពេញទទួលការវិនិយោគលើវិស័យសំណង់ ចំនួន៥៨៣គម្រោង ទុនវិនិយោគជាង១,៣០០លានដុល្លារ នៅ៥ខែដំបូងឆ្នាំនេះ (ចុចអាន)
៨៖ លោកបណ្ឌិត សុខ ទូច ស្នើឱ្យបញ្ឈប់ការលុបបឹង ហើយកែច្នៃបឹងដែលមានស្រាប់ឱ្យទៅជាផលិតផលទេសចរណ៍ (ចុចអាន)
៩៖ តំណាងអចិន្ត្រៃយ៍កម្ពុជានៅ UN ឆ្លើយតបទៅនឹងគណៈប្រតិភូចក្រភពអង់គ្លេស ដែលថ្លែងពាក់ព័ន្ធស្ថានភាពសេរីភាពបញ្ចេញមតិ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា (ចុចអាន)
១០៖ ឆ្លើយតបនឹងអ្នកវិភាគគ្មានមូលដ្ឋាន, ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អះអាងថា រថយន្តយោធាទាំង២៩០គ្រឿង ត្រូវបានបញ្ជាទិញពីចិន តាំងពីមុនពេលផ្ទុះកូវីដ១៩ (ចុចអាន)