(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំពិធីប្រជុំត្រួតពិនិត្យជំនាញការងារបុគ្គលិកកងរាជអាវុធហត្ថ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ គួច ថារី នាយករងទីចាត់ការបុគ្គលិក និងជាប្រធានក្រុមទី២ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ទោ គឹម សុភារៈ នាយករងទីចាត់ការបុគ្គលិក ជាអនុប្រធាន លោកឧត្តមសេនីយ៍ត្រី នួន វ៉ា ស្នងការរង ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ឧត្ដមសេនីយ៍ត្រី ពង្ស សាវរិទ្ធ មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
ពិធីនេះក៏មានការចូលរួមពី មេបញ្ជាការរង នាយរងសេនាធិការ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ ព្រមទាំងនាយ នាយរងអាវុធហត្ថជាច្រើនរូបទៀតផងដែរ៕