(កំពង់ស្ពឺ)៖ ឧបាសិកា ទូច សុន ត្រូវជាម្តាយរបស់លោក ឌី ពៅ ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ស៊ាង ប៊ុនលាង និងលោកស្រី ហ៊ុន ប៊ុនធឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សារបស់សម្តេចតេជោ ហ៊ុន សែន បានដឹកនាំដង្ហែទៀនព្រះវស្សា ទៅកាន់វត្តព្រះពុទ្ធអណ្តែត ហៅវត្តក្តីល្វា ក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ការដង្ហែទៀនព្រះវស្សាទៅកាន់វត្តព្រះពុទ្ធអណ្តែត «វត្តក្តីល្វា» បានធ្វើឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០នេះ វេលាម៉ោង ០៨៖០០នាទីព្រឹក ក្នុងគោលបំណងថែរក្សាសមិទ្ធផល របស់អ្នកឧកញ៉ាមហាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ដែលជាឪពុកម្តាយបង្កើតរបស់សម្តេចតេជោ។ វត្តក្តីល្វានេះ ស្ថិតនៅតាមផ្លូវជាតិលេខ៤ ចម្ងាយប្រមាណ ៣២គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ៕