(សៀមរាប)៖ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកបន្ទាយស្រី ខេត្តសៀមរាងប បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅសម្រាប់អនុវត្តបន្តឆមាសទី២ របស់គណៈកម្មាធិការគណបក្សស្រុកបន្ទាយស្រី។
ពិធីនេះបានធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២០ បានប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាព លោក ង៉ាន់ ភិរុណ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបន្ទាយស្រី ដោយមានការចូលរួមពីសំណាក់ លោកអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុក និងជាប្រធានក្រុមការងារចុះជួយឃុំទាំង៦ ក្នុងស្រុកបន្ទាយស្រី ប្រធាន អនុប្រធានគណបក្សស្រុក ប្រធាន អនុប្រធានគណបក្សឃុំ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាស្រុកបន្ទាយស្រីជាច្រើនរូបទៀត។
លោក ង៉ាន់ ភិរុណ បានមានមតិរំលឹក និងចូលរួមអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ៦៩ឆ្នាំ នៃថ្ងៃបង្កេីតគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ ដែលមានប្រភពដើមពីចលនាតស៊ូរបស់ប្រជាជនកម្ពុជា ដើម្បីដណ្តេីមឯករាជ្យជាតិពីពួកអាណានិគមនិយម។
បន្ទាប់មកលោកប្រធាន បានធ្វើការបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅសម្រាប់អនុវត្តបន្ត រួមមាន៖
១៖ បន្តផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។
២៖ ពង្រឹងការសាមគ្គីភាពផ្ទៃក្នុង។
៣៖ បន្តពង្រឹង និងពង្រីករចនាសម្ព័ន្ធគណបក្ស ដែលបាននឹងកំពុងរៀបចំរចនាសម្ព័ន្ធយុវជនគណបក្សស្រុក។
៤៖ បន្តចិញ្ចឹមចលនារបស់គណបក្សនៅតាមមូលដ្ឋាន។
៥៖ រៀបចំផ្លាស់ប្តូរប៉ាណូរបស់គណបក្សប្រជាជន ដែលបានខូចខាត នៅតាមឃុំ។
៦៖ រៀបចំទៀនវស្សា ដើម្បីប្រគេនព្រះសង្ឃនៅតាមវត្តអារ៉ាម។
៧៖ បន្តអនុវត្តបទបញ្ជា និងវិធានការលើការងារភូមិ-ឃុំ មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាពខ្ពស់នៅក្នុងមូលដ្ឋាន។
៨៖ បន្តដោះស្រាយស្បៀងជូនគ្រួសារក្រីក្រ ក្រ១ ក្រ២ ចាស់ជរា កុមារកំព្រា និងជនពិការ៕