(ប៉ៃលិន)៖ អ្នកនាំពាក្យរដ្ឋបាលខេត្តប៉ៃលិន នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញមកច្រានចោលទាំងស្រុងចំពោះព័ត៌មាន ដែលអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook បង្ហោះថា គ្រួសារមួយស្ថិតក្នុងភូមិបឹងព្រលិត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានជីវភាពក្រីក្រ តែពុំទទួលបានបណ្ណសមធម៌ ដែលផ្តល់ជូនដោយរាជរដ្ឋាភិបាល។

តាមរយៈសេចក្ដីបំភ្លឺអ្នកនាំពាក្យ រដ្ឋបាលខេត្ដប៉ៃលិន បានអះអាងថា ក្រោយពីទទួលបានព័ត៌មាននេះ រដ្ឋបាលខេត្ត បានដឹកនាំក្រុមការងារចុះពិនិត្យ និងធ្វើការសម្ភាសន៍ផ្ទាល់ឃើញថា ម្តាយ ឪពុក គាត់ដែលជាចាស់ជរានោះ ជាគ្រួសារ ដែលមានជីវភាពសមរម្យដោយមានផ្ទះថ្មមួយល្វែង មានដីចំការចំនួន ០៣ហិកតា និងមានសម្ភារប្រើប្រាស់ដូចជា ម៉ូតូជាដើម។

ដោយឡែកគ្រួសារអ្នកជិតខាង ដែលបានលើកឡើងថា មានភាពអយុត្តិធម៌ដែរនោះ គាត់មានអាយុ៥៧ឆ្នាំ មានមុខរបរដើរលក់នំ និងភេសជ្ជ ហើយកំពុងរស់នៅជាមួយកូនដែលមានជីវភាពសមរម្យ លើដីធំទូលាយ និងមានផ្ទះថ្មទំហំ ៦ ម៉ែត្រ គុណ៧ម៉ែត្រ កម្ពស់០២ជាន់
នោះគ្រួសារទាំងពីរនេះ ពុំអាចទទួលបានពិន្ទុតាមចំណាត់ថ្នាក់គ្រួសារក្រីក្រីឡើយ៕

ខាងក្រោមនេះជាសេចក្ដីបំភ្លឺរបស់រដ្ឋបាលខេត្តប៉ៃលិន៖