(ភ្នំពេញ)៖ ក្រុមហ៊ុនសែលកាត បានពង្រីកគម្រោង Cellcard 4U ដែលជាគម្រោងទូរស័ព្ទ ប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ និងពេញនិយមបំផុត នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ។ ក្រុមហ៊ុន បានសម្រេចបន្ថែមនូវគម្រោង Cellcard 4U For Everyone ដើម្បីផ្តល់ជូនអតិថិជន នូវជម្រើសកាន់តែសម្បូរបែប ក្នុងការប្រើប្រាស់ទិន្នន័យអ៊ីនធើណិត។
4U គឺជាគម្រោងដ៏ពេញនិយម និងជោគជ័យបំផុតមួយ របស់ក្រុមហ៊ុនសែលកាត ដែលត្រូវបានបង្កើតឡើង ក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩ ដើម្បីធានាថា ប្រជាជនខ្មែរគ្រប់រូប អាចទទួលបានទិន្នន័យអ៊ីនធើណិតគ្រប់គ្រាន់ សម្រាប់ប្រើប្រាស់ដើម្បីភ្ជាប់ទំនាក់ទំនង ជាមួយមនុស្សជុំវិញ ជាពិសេសក្នុងកាលៈទេសៈ ដ៏ចាំបាច់បំផុតតែម្តង។
ជម្រើសថ្មី ក្នុងការប្រើប្រាស់ទិន្នន័យរបស់ Cellcard 4U For Everyone រួមមានគម្រោង៥,០០០រៀល, ១០,០០០រៀល, ២០,០០០រៀល និង៤០,០០០រៀល ដោយផ្តល់ជូននូវសុពលភាព ចាប់ពី៧ថ្ងៃ រហូតដល់១ខែ។ គម្រោងនេះ មានផ្តល់ជូនអតិថិជន នូវជម្រើសដ៏សម្បូរបែបដូចជា៖
* 4U 5,000 រៀល៖ ទទួលបានទិន្នន័យ 5000MB 5000នាទី សម្រាប់តេក្នុងប្រព័ន្ធ និង 500 សារ
* 4U 10,000 រៀល៖ ទទួលបានទិន្នន័យ 12GB តេក្នុងប្រព័ន្ធឥតកំណត់ និង 1,200 សារ
* 4U 20,000 រៀល៖ ទទួលបានទិន្នន័យ 30GB តេក្នុងប្រព័ន្ធឥតកំណត់ និង 3,000 សារ
* 4U 4,000 រៀល៖ ទទួលបានទិន្នន័យ 70GB តេក្នុងប្រព័ន្ធឥតកំណត់ និង 7,000 សារ
គ្រប់គម្រោង Cellcard 4U ទាំងអស់ អតិថិជននឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា គម្រោងនៅសល់បូកបន្ថែមទៅគម្រោងថ្មីបន្ទាប់ ទទួលបានសេវាកម្ម Missed Call Alert ដោយឥតគិតថ្លៃ និងទទួលបានផ្កាយទ្វេដងក្នុង Cellcard Club។
ជាងនេះទៅទៀត គម្រោងប្រចាំសប្តាហ៍ ក៏មានផ្តល់ជូននូវអត្ថប្រយោជន៍ដ៏ច្រើនសម្បើម ហើយរៀងរាល់ពេលដែលអតិថិជន ប្រើប្រាស់គម្រោងបានបីសប្តាហ៍ នោះពួកគាត់នឹងអាចប្រើប្រាស់សប្តាហ៍ទី៤ បានដោយឥតគិតថ្លៃ។ អតិថិជនប្រើប្រាស់ Cellcard 4U ក៏អាចផ្ញើកាដូទៅកាន់អ្នកប្រើប្រាស់ Cellcard 4U ផ្សេងទៀត បានផងដែរ។
លោក អៀន វ៉ាត់សុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានថ្លែងថា «យើងចង់ឲ្យអតិថិជនកាន់តែច្រើនឡើង ទទួលបាននូវអត្ថប្រយោជន៍ដ៏អស្ចារ្យ ពីគម្រោងប្រកបដោយភាពច្នៃប្រឌិតខ្ពស់នេះ។ Cellcard 4U For Everyone គឺជាគម្រោងដំបូងគេបំផុត ដែលឲ្យអ្នករក្សាទិន្នន័យ នៅសល់បូកបន្ថែម ទៅគម្រោងថ្មីបន្ទាប់»។
លោកបន្ដថា «ដូច្នេះអតិថិជនរបស់យើង នឹងអាចទទួលបាននូវអត្ថប្រយោជន៍ជាទីគាប់ចិត្ត និងសន្សំសំចៃបានច្រើន ជាមួយគម្រោងពិសេសនេះ។ យើងពិតជាត្រេកអរ ខ្លាំងណាស់ ដែលអាចផ្តល់នូវជម្រើសដ៏ច្រើនសម្បូរបែប ជូនដល់អតិថិជនដែលមានតម្រូវការប្រើប្រាស់ទិន្នន័យច្រើន និងចង់បានសុពលភាពយូរអង្វែង»។
ក្រុមហ៊ុនសែលកាត បានរៀបចំបង្កើតក្រុមការងារចម្រុះ ដែលមានទាំងក្រុមក្រៅបណ្តាញ ក្រុមអនឡាញ និងក្រុមចុះបម្រើសេវាផ្ទាល់ សម្រាប់ធ្វើការទំនាក់ទំនង ជាមួយអតិថិជនថ្មីៗ ដើម្បីជួយសម្របសម្រួលពួកគាត់ ក្នុងការភ្ជាប់គម្រោង Cellcard 4U For Everyone ខណៈដែលការអនុវត្តន៍គម្លាតសង្គម ក៏ត្រូវបានប្រកាន់ យ៉ាងខ្ជាប់ខ្ជួន។
កាន់តែអស្ចារ្យទៀតនោះ ក្រុមហ៊ុន ក៏បានធ្វើការជ្រើសរើសអតិថិជន Cellcard 4U ចំនួនបីដង ក្នុងមួយសប្តាហ៍ ដើម្បីផ្តល់នូវកាដូភ្ញាក់ផ្អើលជូនដល់ពួកគាត់។ អតិថិជនភ្ជាប់គម្រោង 4U ទាំងអស់ នឹងទទួលបានទឹកប្រាក់បន្ថែម១០% រហូតដល់ចុងខែកក្កដាផងដែរ។
អតិថិជន អាចចុច *5000# ឬចូលទៅកាន់គេហទំព័រសែលកាត ដើម្បីទទួលបានព័ត៌មានបន្ថែមពីគម្រោង 4U For Everyone៕