(ភ្នំពេញ)៖ រថយន្តតូយ៉ូតា ជារថយន្តដ៏ពេញនិយមបំផុតរបស់ប្រទេសជប៉ុន ក៏ដូចជារថយន្តដែលកំពុងចរាចរណ៍ជាច្រើន លើដងវិថីនានានៅកម្ពុជា។
ថ្មីៗនេះក្រុមហ៊ុន តូយ៉ូតា ខេមបូឌា ជាក្រុមហ៊ុននាំចូលផ្តាច់មុខ លើរថយន្តតូយ៉ូតាបានបង្កើត កម្មវិធីប្រម៉ូសិនពិសេសមួយ សម្រាប់អតិថិជនក៏ដូចជា អ្នកប្រើប្រាស់រថយន្តនៅកម្ពុជា។ ប្រមូលសិនពិសេសនោះគឺ សម្រាប់ការទិញរថយន្តតូយ៉ូតាពេលនេះ អតិថិជននឹងទទួលបាន ការបញ្ចុះតម្លៃរហូតដល់៥,០០០ដុល្លារភ្លាមៗតែម្ដង។
បន្ថែមពីនេះសម្រាប់ការទិញរថយន្ត Toyota Rush និង Camry អតិថិជនក៏នឹងទទួលបាន ការផ្តល់ជូនបន្ថែម នូវប័ណ្ណប្រេងឥន្ទនៈដែលមានតម្លៃរហូតដល់ ២,០០០ដុល្លាថែមទៀតផង។
លើសពីនេះទៅទៀតក្រុមហ៊ុនតូយ៉ូតា ក្រោមការសហការណ៍ជាមួយនឹង តូយ៉ូតាកម្ពុជា ហ្វាយនែន ក៏មានការផ្តល់ជូនបន្ថែម សម្រាប់អតិជនដែលមានបំណងចង់បង់រំលស់រថយន្ត Toyota Rush, Fortuner និង Hilux Revo តាមរយៈការផ្តល់ជូននូវលក្ខខណ្ឌពិសេសបំផុត ជាមួយការបង់រំលស់រថយន្តចាប់ពី២០ភាគរយ ជាមួយនឹងរយៈពេលរំលស់រហូតដល់៧២ខែ ឬក៏៦ឆ្នាំ ជាមួយនឹងអត្រាការប្រាក់ទាបមិនធ្លាប់មានពីមុនមកមក។
តោះនៅចាំអីទៀតអញ្ជើញមកទទួលយក ការផ្តល់ជូនដ៏ពិសេសនេះ ពីគ្រប់សាខាក្រុមហ៊ុន តូយ៉ូតា ខេមបូឌា មានដូចជា៖ ទីស្នាក់ការកណ្តាលទឹកថ្លា ទល់មុខមន្ទីរពេទ្យរ៉ូយ៉ាភ្នំពេញ, សាខាបឹងកេងកង ជិតស្តុបបូកគោ, សាខាទួលសង្កែ លើផ្លូវជាសុផារ៉ា, សាខាខេត្តសៀមរាប (ស្វាយធំ) និងសាខាខេត្តបាត់ដំបង ទល់មុខផ្សារថ្មី។ សម្រាប់ព័ត៍មានលម្អិត សូមទំនាក់នងមកកាន់លេខទូរស័ព្ទ ០១៧ ៣៣៣ ៥០៣, ០៨៦ ៣៣៣ ៥០៣ ឬក៏ចូលទៅកាន់ Facebook Page ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា https://www.facebook.com/ToyotaCambodia/៕