(សៀមរាប)៖ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០នេះ អធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ខេត្តសៀមរាប បានរៀបចំពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយតួនាទីភារកិច្ច និងការប្រើប្រាស់ឯកសណ្ឋានរបស់កងកម្លាំងប្រជាការពារក្រោមអធិបតី លោកឧត្តមសេនីយ៍ត្រី តូច សាកល ស្នងការរង និងមានអញ្ជើញចូលរួមពីលោកស្រី ប៊ុន ទៀង អភិបាលរងស្រុកប្រាសាទ។
កម្មពិធីនេះក៏មានការអញ្ជើញចូលរួមពីបណ្តាប្រធានអង្គភាព ប្រដាប់អាវុធទាំង៣ លោកអធិការរង លោកនាយផ្នែក នាយរងផ្នែក លោកនាយប៉ុស្តិ៍ទាំង៩ លោកមេឃុំទាំង៩ លោក លោកស្រីមេភូមិទាំង៦៨ភូមិ រួមនិងកម្លាំងប្រជាការពារដែលតំណាង សរុបរួមទាំងអស់២៦៦នាក់។
នៅក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រីស្នងការរង បានកោតសរសើរចំពោះកងកម្លាំងប្រជាការពារ ក្នុងកិច្ចការរក្សាការពារ សន្តិសុខ សុវត្ថិភាពភូមិ-ឃុំកន្លងមក។
ក្នុងឱកាសនេះដែរ លោក លឹម សម្បត្តិ អធិការនគរបាលស្រុក បានកោតសរសើរដល់កម្លាំងប្រជាការពារ ដែលក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ បានបំពេញការងារយ៉ាងសកម្ម ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពមូលដ្ឋានដែលធ្វើឱ្យប្រជាពលរដ្ឋ ក៏ដូចជាអ្នកមកស្នាក់អាស្រ័យ រកស៊ីទទួលបានភាពកក់ក្តៅ និងប្រកបរបររកស៊ីបានសុខស្រួល ក្នុងទឹកដីភូមិសាស្រ្ត ស្រុកប្រាសាទបាគងយើងនេះ៕