(កំពង់ឆ្នាំ)ង៖ ផ្ទះចំនួន២ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានប្រគល់ជូនអតីតយុទ្ធជន កម្ពុជាខេត្ត ក្រោមអធិបតីលោកស្រី កែ ច័ន្ទមុនី តំណាងរាសស្ត្រមណ្ឌលកំពង់ឆ្នាំង, លោក ឃូ សុផាន់ មេបញ្ជាការរងតំណាងឧត្តមសេនីយ៍ទោ ធន ធឿន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត, លោក ប្រធានមន្ទីរសង្គមកិច្ច ប្រធានការិយាល័យបេឡាជាតិខេត្ត លោកអភិបាលស្រុករលាប្អៀរ និងក្រុមការងារ ស អ ក ស្រុករលាប្អៀរ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជាច្រើនរូប។

ក្រុមការងារបានចុះប្រគល់ផ្ទះចំនួន២ខ្នងជូន៖

*​ ទី១៖ លោក ញ៉េប រ៉ន ជានិវត្តជនរស់នៅភូមិត្រពាំងអំពិល ឃុំប្រស្និប ស្រុករលាប្អៀរ
* ទី២៖ លោក ស្រី ឈួយ ជាជនពិការរស់នៅភូមិក្តីត្នោត ឃុំស្រែថ្មី ស្រុករលាប្អៀរ។

លោកស្រី កែ ច័ន្ទមុនី បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តែងតែយកចិត្តទុកដាក់ដល់សុខទុក្ខរបស់បងប្អូន អតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស ដោយសារសម្តេចមានការងារក្នុងការដឹកនាំប្រទេសជាច្រើន ដូច្នេះសម្តេចមិនអាចអញ្ជើញចុះទៅបានសព្វគ្រប់ទីកន្លែងនោះទេ។

តែទោះជាសម្តេចមិនបានអញ្ជើញមកផ្ទាល់ សម្តេចក៏បានផ្តាំផ្ញើឲ្យអគ្គលេខាធិការ គន់ គីម ជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជាសេនាធិការសម្រាប់មើលការខុសត្រូវដល់បងប្អូន អតីតយុទ្ធជនថា តើបងប្អូនមានសុខមានទុក្ខយ៉ាងដូចម្ដេចខ្លះ និងជួបការលំបាកអ្វីខ្លះ យើងត្រូវតែខិតខំជួយដោះស្រាយជូនពួកគាត់អោយបានទាន់ពេលវេលា ដោយសារតែគុណបំណាច់ ដែលបងប្អូនអតីតយុទ្ធជន ខិតខំកន្លងមកគឺជាការលះបង់ដើម្បីជាតិមាតុភូមិ នេះហើយ ទើបយើងមានសុខសន្តិភាពមកដល់ថ្ងៃនេះ។

គុណដ៏ធំធេងរបស់បងប្អូនអតីតយុទ្ធជនយើង ប្រជាពលរដ្ឋខ្មែរ ចងចាំជានិច្ចមិនអាចបំភ្លេចបានឡើយ តាមរយៈស្នាដៃដ៍ច្រើនរាប់មិនអស់នេះហើយ ក្នុងនោះក៏មានអ្នកទទួលបានមេដាយការពារជាតិ និងប័ណ្ណ បសស ឥស្សរយសទាំងអស់នេះ ជាលទ្ធផលដ៏មានតម្លៃដែលមិនអាចកាត់ថ្លៃបាន តែអ្វីដែលជាសំណាងរបស់យើងទាំងអស់គ្នានោះ គឺយើងមានថ្នាក់ដឹងនាំដ៏ល្អដូច សម្តេចតេជោ ហ៊ុន សែន ដែលសម្ដេចតែងតែបានលើកឡើងថា យើងពិបាកណាស់ទំរាំមានសន្តិភាពដូចសព្វថ្ងៃ គឺយើងត្រូវយកជីវិតទៅប្តូរដើម្បីប្រទេសជាតិ មាតុភូមិ សម្តេចបានហាមផ្តាច់ មិនឲ្យមានអតីតយុទ្ធជន រឺប្រជាពល រដ្ឋណាម្នាក់ត្រូវស្លាប់ដោយបញ្ហាអត់បាយនោះឡើយ។

ហេតុនេះទាក់ទងទៅនិងសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋយើង សូមផ្តល់តាមរយៈមេភូមិមេឃុំមេប៉ុស្តិ៍ ពិសេសតាមរយៈអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ដែលជាភ្នែក ជាច្រមុះរបស់រាជរដ្ឋាភិបាល លោកស្រីសូមផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋយើង សុំកុំភ្លេចការពារខ្លួន និងគ្រួសារ អោយជៀសផុតពីជំងឺកូវិដ-១៩ ព្រោះថាយើងអាចភ្លេចពីជំងឺកូវីដ-១៩ តែកូវីដ-១៩មិនភ្លេចយើងនោះទេ។

បញ្ចប់នៃការសំណេះសំណាល លោកស្រីតំណាងរាស្ត្រ បានប្រគល់ផ្ទះទាំងពីរខ្នង និងអំណោយជាសម្ភារៈ និងថវិកា ដល់គ្រួសារអតីតយុទ្ធជនទាំងពីរគ្រួសារខាងលើនេះ ដោយក្នុងមួយគ្រួសារៗ ទទួលបាន ថវិកា ១០០,០០០ ៛, អង្ករ ៣បេរ ,មី ១កេស ,ទឹកស៊ីវអ៉ីវ ៤យួរ ,ទឹកត្រី ៣យួរ , ត្រីខកំប៉ុង ៣យួរ ,ក្រម៉ា១, សារ៉ុង១ ,អាវប៉ាក់ស១ ,សម្ពត់ខ្មៅ១ និងទឹកសុទ្ធ ១កេស ក្នុងនោះគ្រួសារអតីតយុទ្ធជនចូលរួមចំនួន ៣០នាក់ ក្នុងម្នាក់ៗ ទទួលបាន អង្ករ ១០គីឡូក្រាម, ថវិកា ១០,០០០ ៛ ,មី៥កញ្ចប់,ទឹកស៊ីអ៊ីវ ១ដប,ទឹកត្រី១ដប និងត្រីខ១កំប៉ុង ។ ប្រជាការពារ និងប្រជាពលរដ្ឋ ចំនួន២០នាក់ក្នុងម្នាក់ទទួលបានថវិកា ១០,០០០រៀលផងដរ៕