(បន្ទាយមានជ័យ)៖ ដោយមើលឃើញពីការលំបាករបស់ប្រជាការពារម្នាក់លោក ងួន សារឿន អាយុ៥៩ឆ្នាំ រស់នៅភូមិដឺ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលកំពុងតែមានជំងឺប្រចាំកាយ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលស្រុកថ្មពួក នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ បានដឹកនាំកម្លាំងចុះសួសុខទុក្ខ និងអំណោយចែកជូន ដើម្បីសម្រួលការលំបាក។
លោកវរសេនីយ៍ឯក សៅ សារឿន ប្រាប់ឲ្យដឹងថា ដោយយល់ឃើញការខ្វះខាតរបស់លោក ងួន សារឿន ដែលមានវ័យចំណាស់ ហើយមានជំងឺប្រចាំកាយលើសឈាម ស្លាប់១ចំហៀងខ្លួនដើរមិនរួច ដេកនៅនិងកន្ទេល លោកបានដឹកនាំកងកម្លាំងចុះសួសុខទុកភ្លាមៗ និងនាំយកគ្រឿងឧបភោគបរិភោគរួមមាន៖ អង្ករ៥០គីទ្បូ ទឹកសុទ្ធ១០យួ ទឹកស៊ីអីវ១យួ មី១កេះ សារ៉ុង១ ទឹកត្រី១កេះ អំបិល និងប៊ីចេង ០៥គីទ្បូ ស្ករសរ១គីទ្បូ ប្រេង០៥លីត្រ និងថវិការមួយចំនួន ដ្បិតតែអំណោយទាំងនេះតិចតួចក៏ពិតមែន តែវាជាទឹកចិត្តរបស់យើងទាំងអស់គ្នាផងដែរ។
ក្រោយពីការចុះសុខទុកអ្នកជំងឺរួចមក លោកបានដឹកនាំកងកម្លាំងចុះសួសុខទុក្ខពលរដ្ឋនៅភូមិឃុំខាងលើបន្តទៀត ដោយលោកអធិការ បាននាំយកសាប៊ូ និងចែលលាងដៃ ចែក ជូនពលរដ្ឋដើម្បីចូលរួមនាំគ្នាកាពារនូវវីរុសកូវីដ១៩ថ្មី ជាប់ជាប្រចាំផងដែរ៕