(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៣៥ករណី ក្នុងនោះ ករណីប្រើប្រាស់៧ករណី, ជួញដូរ២៨ករណី ដោយឃាត់ខ្លួនជនសង្ស័យ៨៥នាក់។
របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៥,៨៨០ករណី ឃាត់មនុស្ស១១,៧០៦នាក់ (ស្រី៧៤០នាក់)៕