(ភ្នំពេញ)៖ ក្រោមម្លប់ស្វាយ កណ្តាលវាលស្រែថ្ងៃត្រង់ម៉ោងប្រហែលជិត ១២ ក្រុមគ្រួសារលោក អ៊ឹម មី បានទិញស្រាបៀរ កម្ពុជា ៣កំប៉ុងសម្រាប់មនុស្ស ៣នាក់ ដើម្បីពិសាគូជាមួយម្ហូបអាហារ ថ្ងៃត្រង់បែបអ្នកស្រែចម្ការ។

លោក អ៊ឹម មី រៀបរាប់យ៉ាងដូច្នេះថា៖ «គ្រាន់តែដាក់គូទអង្គុយជុំគ្នាភ្លាម ខ្ញុំគាស់ប៊ីយែភ្លែត អ៊ុតមើល ក្រវិលកំប៉ុងក្រែងលោមានរង្វាន់អី ស្រាប់តែលាភធំដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ លេខ ៥០លានរៀល នៅលើក្រវិលកំប៉ុងនោះតែម្តង ហើយខ្ញុំក៏បានហៅប្រពន្ធខ្ញុំដែលអង្គុយក្បែរមកមើល ស្រាប់តែគាត់ស្ទុះងើបយ៉ាងលឿនស្ទើរធ្លាក់ពីលើគ្រែ ហើយគាត់ក៏ស្រែកអរ សប្បាយជាងខ្ញុំទៅទៀត គាត់រំភើបចិត្តខ្លាំងរហូតដល់យំជំនួសខ្ញុំទៀតផង»

បានប្រាក់ ៥០លានរៀលនេះ នឹងយកប្រាក់ទៅទិញដីមួយកន្លែងទំហំតូចល្មមដើម្បីជីកស្រះ ចិញ្ចឹមត្រី និង ពង្រីកមុខរបរធ្វើទ្រុងចិញ្ចឹមមាន់ស្រែរកប្រាក់ចំណូលបន្ថែម ព្រោះធ្វើស្រែ ប៉ុន្មានឆ្នាំចុងក្រោយនេះខាតដើមរហូត។

លោក អ៊ឹម មី មិនបានមកបើករង្វាន់ដោយខ្លួនលោកផ្ទាល់នោះទេព្រោះជាប់រវល់ជាមួយស្រែរបស់គាត់ ដូច្នេះកូនប្រុសរបស់លោកឈ្មោះ ហុងស៊ី តុលា បានមកប្តូររង្វាន់នេះជាមួយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជំនួសលោករួចរាល់ហើយ៕

ពិសាស្រាបៀរ កម្ពុជាដោយការទទួលខុសត្រូវ!!