(ភ្នំពេញ)៖ សាកលវិទ្យាល័យឥន្ទ្រវិជ្ជា ហៅកាត់ថា UI នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០នេះ បានរៀបចំពិធីការពារសាកល្បងនិក្ខេបបទ, របាយការណ៍ស្រាវជ្រាវបឋម, ពិធីការពារគម្រោងស្រាវជ្រាវពិស្តារ, និងសិក្ខាសាលាថ្នាក់បណ្ឌិត ជូនបេក្ខភាពបណ្ឌិតចំនួន ១១រូប។

* ១៖ ពិធីការពារសាកល្បងនិក្ខេបបទថ្នាក់បណ្ឌិតរបស់បេក្ខជនបណ្ឌិត ជា ថោយ៖

បេក្ខជនបណ្ឌិត៖ ជា ថោយ ជំនាញ៖ នីតិសាធារណៈ ជំនាន់ទី៣ វគ្គ២ ប្រធានបទ៖ វិធានចរាចរណ៍នៅកម្ពុជា (ពីឆ្នាំ២០០៨-២០១៨) មានសាស្ត្រាចារ្យណែនាំ៖ បណ្ឌិតសភាចារ្យ ខ្លូត ធីតា និងបណ្ឌិត ជីវ កេង។

សមាសភាពគណៈកម្មការវាយតម្លៃ៖
១៖ បណ្ឌិត ឡាច សំរោង (ប្រធានគណៈកម្មការ)
២៖ បណ្ឌិត វ៉ាន់ ច័ន្ទតារា (សាស្ត្រាចារ្យវាយតម្លៃទី១)
៣៖ បណ្ឌិត ឯក ឆេងហួត (សាស្ត្រាចារ្យវាយតម្លៃទី២)
៤៖ បណ្ឌិតសភាចារ្យ ខ្លូត ធីតា (សមាជិក និងជាសាស្ត្រាចារ្យណែនាំគោល)
៥៖ បណ្ឌិត ជីវ កេង (សមាជិក និងជាសាស្ត្រាចារ្យណែនាំរង)
៦៖ បណ្ឌិត សាវ សុខ (សមាជិក)
៧៖ បណ្ឌិត ស៊ុំ ឈុំឡុង (សមាជិក និងជាលេខាកត់ត្រា)។

ជាលទ្ធផល គណៈកម្មការបានវាយតម្លៃកោតសរសើរ និងលើកទឹកចិត្តឱ្យបេក្ខជនបណ្ឌិតពិភាក្សាជាមួយសាស្ត្រាចារ្យណែនាំ ធ្វើការកែសម្រួលលើចំណុចខ្វះខាតបន្ថែមទៀត ដើម្បីឱ្យស្នាដៃស្រាវជ្រាវនេះមានលក្ខណៈវិទ្យាសាស្ត្រ ហើយគណៈកម្មការបានឯកភាពសម្រេចឱ្យបេក្ខជនបណ្ឌិត ជា ថោយ បន្តនីតិវិធីសម្រាប់ឈានទៅធ្វើពិធីការពារបញ្ចប់និក្ខេបបទ ថ្នាក់បណ្ឌិតនាពេលបន្ទាប់។

* ២៖ ពិធីការពាររបាយការណ៍ស្រាវជ្រាវបឋម ថ្នាក់បណ្ឌិតរបស់បេក្ខជន យុទ្ធ ភូថង៖

បេក្ខជន៖ យុទ្ធ ភូថង ភេទប្រុស ជំនាញ៖ វិទ្យាសាស្ត្រនយោបាយ ជំនាន់ទី៤ វគ្គ១ ប្រធានបទ៖ អភិសមាចារពុទ្ធនិយម មានសាស្ត្រាចារ្យណែនាំ៖ បណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ បណ្ឌិត ជីវ កេង។

សមាសភាពគណៈកម្មការវាយតម្លៃ៖
១៖ បណ្ឌិត ឡាច សំរោង (ប្រធាន)
២៖ បណ្ឌិត ឈន វឿន (សាស្ត្រាចារ្យវាយតម្លៃទី១)
៣៖ បណ្ឌិតសភាចារ្យ សោម សុមុនី (សាស្ត្រាចារ្យវាយតម្លៃទី២)
៤៖ បណ្ឌិត ស៊ុំ ឈុំឡុង (សមាជិក)
៥៖ បណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ (សមាជិក និងជាសាស្ត្រាចារ្យណែនាំគោល)
៦៖ បណ្ឌិត ជីវ កេង (សមាជិក និងជាសាស្ត្រាចារ្យណែនាំរង)
៧៖ បណ្ឌិត ជា មុនីឫទ្ធិ (សមាជិក និងជាលេខាកត់ត្រា)។

ជាលទ្ធផល គណៈកម្មការវាយតម្លៃបានលើកទឹកចិត្តឱ្យបេក្ខជន បន្តសិក្សាស្រាវជ្រាវលើប្រធាននេះ ដោយធ្វើការពិភាក្សាជាមួយសាស្ត្រាចារ្យណែនាំ និងកែសម្រួលលើចំណុចសំខាន់ៗបន្ថែមទៀត ហើយគណៈកម្មការវាយតម្លៃបានឯកភាពសម្រេចឱ្យបេក្ខជន យុទ្ធ ភូថង បន្តការសិក្សាស្រាវជ្រាវរបស់ខ្លួន ដើម្បីឈានទៅរៀបចំពិធីការពារគម្រោងស្រាវជ្រាវពិស្តារ(ប្លង់លម្អិត) ថ្នាក់បណ្ឌិតជាបន្តបន្ទាប់។

* ៣៖ ពិធីការពារគម្រោងស្រាវជ្រាវពិស្តារ(ប្លង់លម្អិត) ថ្នាក់បណ្ឌិតរបស់បេក្ខជន ជីវ ចាន់តារា៖

បេក្ខជនបណ្ឌិត៖ ជីវ ចាន់តារា ភេទប្រុស ជំនាញ៖ នីតិសាធារណៈ ជំនាន់ទី៤ វគ្គ១ ប្រធានបទ៖ យុត្តិកម្មនៃភស្តុតាងក្នុងរឿងព្រហ្មទណ្ឌ មានសាស្ត្រាចារ្យណែនាំ៖ បណ្ឌិត ជីវ កេង និងបណ្ឌិត ណុប អោម។

សមាសភាពគណៈកម្មការវាយតម្លៃ៖
១៖ បណ្ឌិតសភាចារ្យ ខ្លូត ធីតា (ប្រធានគណៈកម្មការ)
២៖ បណ្ឌិត ឡាច សំរោង (សាស្ត្រាចារ្យវាយតម្លៃទី១)
៣៖ បណ្ឌិត វ៉ាន់ ច័ន្ទតារា (សាស្ត្រាចារ្យវាយតម្លៃទី២)
៤៖ បណ្ឌិត ជីវ កេង (សមាជិក និងជាសាស្ត្រាចារ្យណែនាំ)
៥៖ បណ្ឌិត ស៊ុំ ឈុំឡុង (សមាជិក និងជាលេខាកត់ត្រា)។

ជាលទ្ធផល គណៈកម្មការវាយតម្លៃលើកទឹកចិត្តឱ្យបេក្ខជនបន្តស្រាវជ្រាវលើប្រធាននេះ ដោយពិភាក្សាជាមួយសាស្ត្រាចារ្យណែនាំ និងធ្វើការកែសម្រួលលើចំណុចសំខាន់ៗបន្ថែមទៀត ហើយគណៈកម្មការបានឯកភាពសម្រេចឱ្យបេក្ខជន ជីវ ចាន់តារា បន្តការសិក្សាស្រាវជ្រាវរបស់ខ្លួន ដើម្បីឈានទៅរៀបចំពិធីការពារជាបន្តបន្ទាប់។

* ៤៖ ពិធីការពារគម្រោងស្រាវជ្រាវពិស្តារ(ប្លង់លម្អិត) ថ្នាក់បណ្ឌិតរបស់បេក្ខជន សេង ប៊ុនឃាង៖

បេក្ខជនបណ្ឌិត៖ សេង ប៊ុនឃាង ជំនាញ៖ នីតិសាធារណៈ ជំនាន់ទី៤ វគ្គ២ ប្រធានបទ៖ វិធានគតិយុត្តិក្នុងការប្រឆាំងបទឧក្រិដ្ឋព្រហ្មទណ្ឌ ដែលមានអង្គការចាត់តាំង មានសាស្ត្រាចារ្យណែនាំ៖ បណ្ឌិត ជីវ កេង និងបណ្ឌិត ណុប អោម។

សមាសភាពគណៈកម្មការវាយតម្លៃ៖
១៖ បណ្ឌិតសភាចារ្យ ខ្លូត ធីតា (ប្រធានគណៈកម្មការ)
២៖ បណ្ឌិត ឡាច សំរោង (សាស្ត្រាចារ្យវាយតម្លៃទី១)
៣៖ បណ្ឌិត វ៉ាន់ ច័ន្ទតារា (សាស្ត្រាចារ្យវាយតម្លៃទី២)
៤៖ បណ្ឌិត ជីវ កេង (សមាជិក និងជាសាស្ត្រាចារ្យណែនាំ)
៥៖ បណ្ឌិត ស៊ុំ ឈុំឡុង (សមាជិក និងជាលេខាកត់ត្រា)

ជាលទ្ធផល គណៈកម្មការវាយតម្លៃលើកទឹកចិត្តឱ្យបេក្ខជនបន្តស្រាវជ្រាវលើប្រធាននេះ ដោយពិភាក្សាជាមួយសាស្ត្រាចារ្យណែនាំ និងធ្វើការកែសម្រួលលើចំណុចសំខាន់ៗបន្ថែមទៀត ហើយគណៈកម្មការបានឯកភាពសម្រេចឱ្យបេក្ខជន សេង ប៊ុនឃាង បន្តការសិក្សាស្រាវជ្រាវរបស់ខ្លួន ដើម្បីឈានទៅរៀបចំពិធីការពារជាបន្តបន្ទាប់។

* ៥៖ ពិធីការពារគម្រោងស្រាវជ្រាវពិស្តារ(ប្លង់លម្អិត) ថ្នាក់បណ្ឌិតរបស់បេក្ខនារី សែម សក្តិកូឡា៖

បេក្ខនារី៖ សែម សក្តិកូឡា ជំនាញ៖ នីតិឯកជន ជំនាន់ទី៤ វគ្គ១ ប្រធានបទ៖ ការទទួលខុសត្រូវក្នុងអំពើអនីត្យានុកូល មានសាស្ត្រាចារ្យណែនាំ៖ បណ្ឌិត ជីវ កេង និងបណ្ឌិត ឡាច សំរោង។

សមាសភាពគណៈកម្មការវាយតម្លៃ៖
១៖ បណ្ឌិតសភាចារ្យ ខ្លូត ធីតា (ប្រធានគណៈកម្មការ)
២៖ បណ្ឌិត វ៉ាន់ ច័ន្ទតារា (សាស្ត្រាចារ្យវាយតម្លៃទី១)
៣៖ បណ្ឌិត សុខ សុផល (សាស្ត្រាចារ្យវាយតម្លៃទី២)
៤៖ បណ្ឌិត ជីវ កេង (សមាជិក និងជាសាស្ត្រាចារ្យណែនាំ)
៥៖ បណ្ឌិត ស៊ុំ ឈុំឡុង (សមាជិក និងជាលេខាកត់ត្រា)។

ជាលទ្ធផល គណៈកម្មការវាយតម្លៃលើកទឹកចិត្តឱ្យបេក្ខនារីបន្តស្រាវជ្រាវលើប្រធាននេះ ដោយពិភាក្សាជាមួយសាស្ត្រាចារ្យណែនាំ និងធ្វើការកែសម្រួលលើចំណុចសំខាន់ៗបន្ថែមទៀត ហើយគណៈកម្មការបានឯកភាពសម្រេចឱ្យបេក្ខនារី សែម សក្តិកូឡា បន្តការសិក្សាស្រាវជ្រាវរបស់ខ្លួន ដើម្បីឈានទៅរៀបចំពិធីការពារជាបន្តបន្ទាប់។

* ៦៖ ពិធីការពារគម្រោងស្រាវជ្រាវពិស្តារ(ប្លង់លម្អិត) ថ្នាក់បណ្ឌិតរបស់បេក្ខជន ហោ លីណា៖

បេក្ខជនបណ្ឌិត៖ ហោ លីណា ជំនាញ៖ នីតិសាធារណៈ ជំនាន់ទី៤ វគ្គ២ ប្រធានបទ៖ បទឧក្រិដ្ឋក្នុងរឿងព្រហ្មទណ្ឌ (ករណីបទមនុស្សឃាតដោយចេតនា) មានសាស្ត្រាចារ្យណែនាំ៖ បណ្ឌិត ជីវ កេង និងបណ្ឌិត ឈន វឿន។

សមាសភាពគណៈកម្មការវាយតម្លៃ៖
១៖ បណ្ឌិត ឡាច សំរោង (ប្រធានគណៈកម្មការ)
២៖ បណ្ឌិត វ៉ាន់ ច័ន្ទតារា (សាស្ត្រាចារ្យវាយតម្លៃទី១)
៣៖ បណ្ឌិត ឯក ឆេងហួត (សាស្ត្រាចារ្យវាយតម្លៃទី២)
៤៖ បណ្ឌិត ជីវ កេង (សមាជិក និងជាសាស្ត្រាចារ្យណែនាំ)
៥៖ បណ្ឌិត ជា មុនីឫទ្ធិ (សមាជិក និងជាលេខាកត់ត្រា)

ជាលទ្ធផល គណៈកម្មការវាយតម្លៃលើកទឹកចិត្តឱ្យបេក្ខជនបណ្ឌិតបន្តស្រាវជ្រាវលើប្រធាននេះ ដោយពិភាក្សាជាមួយសាស្ត្រាចារ្យណែនាំ និងធ្វើការកែសម្រួលលើចំណុចសំខាន់ៗបន្ថែមទៀត ហើយគណៈកម្មការបានឯកភាពសម្រេចឱ្យបេក្ខជនបណ្ឌិត ហោ លីណា បន្តការសិក្សាស្រាវជ្រាវរបស់ខ្លួន ដើម្បីឈានទៅរៀបចំពិធីការពារជាបន្តបន្ទាប់។

* ៧៖ ពិធីការពារគម្រោងស្រាវជ្រាវពិស្តារ(ប្លង់លម្អិត) ថ្នាក់បណ្ឌិតរបស់បេក្ខនារី វ៉ា សក្តា៖

បេក្ខនារី៖ វ៉ា សក្តា ភេទស្រី ជំនាញ៖ នីតិសាធារណៈ ជំនាន់ទី៤ វគ្គ២ ប្រធានបទ៖ វិធានគតិយុត្តិគាំពារអនីតិជនក្នុងរឿងព្រហ្មទណ្ឌ មានសាស្ត្រាចារ្យណែនាំ៖ បណ្ឌិត ជីវ កេង និងបណ្ឌិត ឡាច សំរោង។

សមាសភាពគណៈកម្មការវាយតម្លៃ៖
១៖ បណ្ឌិត វ៉ាន់ ច័ន្ទតារា (ប្រធានគណៈកម្មការ)
២៖ បណ្ឌិត ឯក ឆេងហួត (សាស្ត្រាចារ្យវាយតម្លៃទី១)
៣៖ បណ្ឌិត សុខ សុផល (សាស្ត្រាចារ្យវាយតម្លៃទី២)
៤៖ បណ្ឌិត ជីវ កេង (សមាជិក និងជាសាស្ត្រាចារ្យណែនាំ)
៥៖ បណ្ឌិត ជា មុនីឫទ្ធិ (សមាជិក និងជាលេខាកត់ត្រា)

ជាលទ្ធផល គណៈកម្មការវាយតម្លៃលើកទឹកចិត្តឱ្យបេក្ខជនបណ្ឌិតបន្តស្រាវជ្រាវលើប្រធាននេះ ដោយពិភាក្សាជាមួយសាស្ត្រាចារ្យណែនាំ និងធ្វើការកែសម្រួលលើចំណុចសំខាន់ៗបន្ថែមទៀត ហើយគណៈកម្មការបានឯកភាពសម្រេចឱ្យបេក្ខជននារី បណ្ឌិត វ៉ា សក្តា បន្តការសិក្សាស្រាវជ្រាវរបស់ខ្លួន ដើម្បីឈានទៅរៀបចំពិធីការពារជាបន្តបន្ទាប់។

* ៨៖ ពិធីការពារគម្រោងស្រាវជ្រាវពិស្តារ(ប្លង់លម្អិត)ថ្នាក់បណ្ឌិតរបស់បេក្ខជន កោ វណ្ឌី៖

បេក្ខជនបណ្ឌិត៖ កោ វណ្ឌី ជំនាញ៖ នីតិសាធារណៈ ជំនាន់ទី៣ វគ្គ១២ ប្រធានបទ៖ ការស៊ើបអង្កេតបឋមនៃក្រមនីតិវិធីព្រហ្មទណ្ឌ មានសាស្ត្រាចារ្យណែនាំ៖ បណ្ឌិត ឡាច សំរោង និងបណ្ឌិត ស៊ុំ ឈុំឡុង។

សមាសភាពក្រុមប្រឹក្សាវាយតម្លៃសិក្ខាសាលាថ្នាក់បណ្ឌិត៖
១៖ បណ្ឌិតសភាចារ្យ ខ្លូត ធីតា (ប្រធាន)
២៖ សាស្ត្រាចារ្យបណ្ឌិត វ៉ាន់ ច័ន្ទតារា (សមាជិក)
៣៖ សាស្ត្រាចារ្យបណ្ឌិត ជា មុនីឫទ្ធិ (លេខាកត់ត្រា)
៤៖ សាស្ត្រាចារ្យបណ្ឌិត ឡាច សំរោង (សាស្ត្រាចារ្យណែនាំ)។

ជាលទ្ធផល ក្រុមប្រឹក្សាវាយតម្លៃសិក្ខាសាលាថ្នាក់បណ្ឌិត បានកើតសរសើរនិងលើកទឹកចិត្តចំពោះប្រធានបទដ៏មានអត្ថប្រយោជន៍ដល់សង្គម សម្រាប់អ្នកជំនាន់ក្រោយបានសិក្សាឈ្វេងយល់អំពីក្រមនីតិវិធីព្រហ្មទណ្ឌ ព្រមទាំងបានឯកភាពសម្រេចឱ្យបេក្ខជនបណ្ឌិត កោ វណ្ឌី បន្តការសិក្សាស្រាវជ្រាវ ដោយពិភាក្សាជាមួយសាស្ត្រាចារ្យណែនាំ ធ្វើការកែសម្រួលលើចំណុចសំខាន់ៗ និងសង្ខេបខ្លឹមសារសម្រាប់រៀបចំចុះផ្សាយទស្សវដ្តីវិទ្យាសាស្ត្រ ដើម្បីឈានទៅធ្វើការរៀបចំនីតិវិធីការពារសាកល្បងនិក្ខេបបទថ្នាក់បណ្ឌិតជាបន្តបន្ទាប់។

* ៩៖ ពិធីសិក្ខាសាលាថ្នាក់បណ្ឌិតរបស់បេក្ខជនបណ្ឌិត គឹម ម៉េង៖

បេក្ខជនបណ្ឌិត៖ គឹម ម៉េង ភេទប្រុស ជំនាញ៖ នីតិសាធារណៈ ជំនាន់ទី៣ វគ្គ២ ប្រធានបទ៖ កំហុស និងទណ្ឌកម្មរបស់មន្ត្រីនគរបាលយុត្តិធម៌ក្នុងពេលបំពេញមុខងារ មានសាស្ត្រាចារ្យណែនាំ៖ បណ្ឌិត ឡាច សំរោង និងបណ្ឌិត វ៉ាន់ ច័ន្ទតារា។

សមាសភាពក្រុមប្រឹក្សាវាយតម្លៃសិក្ខាសាលាថ្នាក់បណ្ឌិត៖
១៖ បណ្ឌិតសភាចារ្យ ខ្លូត ធីតា (ប្រធាន)
២៖ សាស្ត្រាចារ្យបណ្ឌិត ស៊ុំ ឈុំឡុង (សមាជិក)
៣៖ សាស្ត្រាចារ្យបណ្ឌិត ជា មុនីឫទ្ធិ (លេខាកត់ត្រា)
៤៖ សាស្ត្រាចារ្យបណ្ឌិត ឡាច សំរោង (សាស្ត្រាចារ្យណែនាំ)។

ជាលទ្ធផល ក្រុមប្រឹក្សាវាយតម្លៃសិក្ខាសាលាថ្នាក់បណ្ឌិត បានឯកភាពសម្រេចឱ្យបេក្ខជន គឹម ម៉េង បន្តការសិក្សាស្រាវជ្រាវ ដោយពិភាក្សាជាមួយសាស្ត្រាចារ្យណែនាំ ធ្វើការកែសម្រួលលើចំណុចសំខាន់ៗ និងសង្ខេបខ្លឹមសារសម្រាប់រៀបចំចុះផ្សាយទស្សវដ្តីវិទ្យាសាស្ត្រ ដើម្បីឈានទៅធ្វើការរៀបចំនីតិវិធីការពារសាកល្បងនិក្ខេបបទថ្នាក់បណ្ឌិតជាបន្តបន្ទាប់។

* ១០៖ ពិធីសិក្ខាសាលាថ្នាក់បណ្ឌិតរបស់បេក្ខជនបណ្ឌិត លាវ ស្រេង៖

បេក្ខជនបណ្ឌិត៖ លាវ ស្រេង ជំនាញ៖ នីតិសាធារណៈ ជំនាន់ទី៣ វគ្គ២ ប្រធានបទ៖ កត្តាសំខាន់បំផុតនាំឱ្យកើតមានពលកម្មកុមារ មានសាស្ត្រាចារ្យណែនាំ៖ បណ្ឌិត វ៉ាន់ ច័ន្ទតារា និងបណ្ឌិត ឡាច សំរោង។

សមាសភាពក្រុមប្រឹក្សាវាយតម្លៃសិក្ខាសាលាថ្នាក់បណ្ឌិត៖
១៖ បណ្ឌិតសភាចារ្យ ខ្លូត ធីតា (ប្រធាន)
២៖ សាស្ត្រាចារ្យបណ្ឌិត អិម វិបុល (សមាជិក)
៣៖ សាស្ត្រាចារ្យបណ្ឌិត ស៊ុំ ឈុំឡុង (លេខាកត់ត្រា)
៤៖ សាស្ត្រាចារ្យបណ្ឌិត វ៉ាន់ ច័ន្ទតារា (សាស្ត្រាចារ្យណែនាំ)។

ជាលទ្ធផល ក្រុមប្រឹក្សាវាយតម្លៃសិក្ខាសាលាថ្នាក់បណ្ឌិត បានឯកភាពសម្រេចឱ្យបេក្ខជន លាវ ស្រេង បន្តការសិក្សាស្រាវជ្រាវ ដោយពិភាក្សាជាមួយសាស្ត្រាចារ្យណែនាំ ធ្វើការកែសម្រួលលើចំណុចសំខាន់ៗ និងសង្ខេបខ្លឹមសារសម្រាប់រៀបចំចុះផ្សាយទស្សវដ្តីវិទ្យាសាស្ត្រ ដើម្បីឈានទៅធ្វើការរៀបចំនីតិវិធីការពារសាកល្បងនិក្ខេបបទថ្នាក់បណ្ឌិតជាបន្តបន្ទាប់៕

* ១១៖ ពិធីសិក្ខាសាលាថ្នាក់បណ្ឌិតរបស់បេក្ខជនបណ្ឌិត ជុំ ស៖

បេក្ខជនបណ្ឌិត៖ ជុំ ស ជំនាញ៖ នីតិឯកជន ជំនាន់ទី៣ វគ្គ២ ប្រធានបទ៖ អំពីបុគ្គលភាពគតិយុត្តិនៅក្នុងរឿងបណ្តឹងរដ្ឋប្បវេណី មានសាស្ត្រាចារ្យណែនាំ៖ បណ្ឌិត ឡាច សំរោង និងបណ្ឌិត ឈន វឿន។

សមាសភាពក្រុមប្រឹក្សាវាយតម្លៃសិក្ខាសាលាថ្នាក់បណ្ឌិត៖
១៖ បណ្ឌិតសភាចារ្យ ខ្លូត ធីតា (ប្រធាន)
២៖ សាស្ត្រាចារ្យបណ្ឌិត វ៉ាន់ ច័ន្ទតារា (សមាជិក)
៣៖ សាស្ត្រាចារ្យបណ្ឌិត ស៊ុំ ឈុំឡុង (លេខាកត់ត្រា)
៤៖ សាស្ត្រាចារ្យបណ្ឌិត ឡាច សំរោង (សាស្ត្រាចារ្យណែនាំ)។

ជាលទ្ធផល ក្រុមប្រឹក្សាវាយតម្លៃសិក្ខាសាលាថ្នាក់បណ្ឌិត បានឯកភាពសម្រេចឱ្យបេក្ខជន ជុំ ស បន្តការសិក្សាស្រាវជ្រាវ ដោយពិភាក្សាជាមួយសាស្ត្រាចារ្យណែនាំ ធ្វើការកែសម្រួលលើចំណុចសំខាន់ៗ និងសង្ខេបខ្លឹមសារសម្រាប់រៀបចំចុះផ្សាយទស្សវដ្តីវិទ្យាសាស្ត្រ ដើម្បីឈានទៅធ្វើការរៀបចំនីតិវិធីការពារសាកល្បងនិក្ខេបបទថ្នាក់បណ្ឌិតជាបន្តបន្ទាប់៕