(ព្រៃវែង)៖ នាព្រឹកថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង ដឹកនាំដោយនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ជាប្រធានក្រុមការងារ និងអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកញ្ចំ និងក្រុមការងារ រួមទាំងលោកអភិបាលស្រុក អាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋចំនួន ០២គ្រួសារ គ្រួសារអតីតយុទ្ធជន និងគ្រួសារដែររងគ្រោះដោយខ្យល់កន្រ្តាក់ បណ្ដាលឲ្យប៉ើងដំបូលផ្ទះ នៅភូមិកញ្ចំ (ខ) ឃុំកញ្ចំ។
ឆ្លៀតឱកាសនោះដែរ នាយឧត្តមសេនីយ៍ ក៏បានអញ្ជើញជួបសំណេះសំណាលជាមួយប្រធានភូមិ និងប្រធានក្រុម ក្នុងឃុំកញ្ចំ ដែលមានសមាជិកចូលរួមចំនួន៧៦នាក់។ នាយឧត្តមសេនីយ៍ ក៏បានលើកពីស្ថានភាពជំងឺកូវីដ-១៩ ជុំវិញពិភពលោក និងការមានវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ និងបានណែនាំប្រជាពលរដ្ឋត្រូវតែគោរពតាមការដឹកនាំ របស់រាជរដ្ឋាភិបាល និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល និងខិតខំបង្កបង្កើនផល ចិញ្ចឹមសត្វដើម្បីលើកស្ទួយកម្រិតជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងអំឡុងពេលដែលជំងឺកូវីដ-១៩ រាតត្បាត។
ក្នុងនោះដែរ នាយឧត្តមសេនីយ៍ បានឧបត្ថម្ភដល់៖
*ការបោះបង្គោលដីសាធារណៈរបស់រដ្ឋទុកសម្រាប់ជម្រកសត្វគ្រប់ប្រភេទ ចៀសវាងការកាប់ទន្ទ្រានយកមកធ្វើកម្មសិទ្ធិឯកជន ដែលចំណាយថវិកាអស់ ៧,៥០០,០០០៛។
*គ្រួសារអតីតយុទ្ធជន នូវថវិកា៥០០,០០០៛
*គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ រួមមាន៖
*អង្ករ ៥០គីឡូក្រាម
*មី ២កេស
*ប៊ីចេង ២កញ្ចប់
*ទឹកត្រី ២យួរ
*ទឹកស៉ីអ៉ីវ ២យួរ
*ទឹកសុទ្ធ ២កេស
*ទឹកក្រូច ២កេស
*ថវិកា ១,០០០,០០០៛។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ក៏បានឧបត្ថម្ភអ្នកចូលរួមក្នុងកម្មវិធី ៧៦នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកាឧបត្ថម្ភ ៥០,០០០៛ អស់ថវិកា ៣,៨០០,០០០៛។ សរុបថវិកាជារួមមានចំនួន ១២,៨០០,០០០៛ និង៧០$៕