(កោះកុង)៖ ខេត្តកោះកុង គឺជាតំបន់ភ្នំជាប់ឆ្នេរសមុទ្រស្ថិតនៅប៉ែកនិរតីនៃប្រទេស ហើយជាខេត្តមួយក្នុងចំណោមខេត្តជាប់សមុទ្រទាំង៤ របស់ប្រទេសកម្ពុជា។

ទឹកដីដ៏ស្រស់ត្រកាលនេះ ប្រជុំទៅដោយធនធានធម្មជាតិ ជីវៈចម្រុះយ៉ាងសម្បូរបែប និងឆ្នេរសមុទ្រយ៉ាងវែងអន្លាយប្រវែង ២១៥ គីឡូម៉ែត្រ ហើយជាជម្រកព្រៃកោងកាងធំបំផុតលំដាប់ទី២ នៅក្នុងពិភពលោក។

ខេត្តកោះកុង ក៏មានទីតាំងភូមិសាស្រ្តយ៉ាងអំណោយផលផងដែរ ពោលគឺមានព្រំប្រទល់ជាប់ឈូងសមុទ្រថៃ ព្រំដែនប្រទេសថៃ និងបណ្ដាខេត្តនៅប៉ែកនិរតី ពិសេសខេត្តព្រះសីហនុ ដែលជាតំបន់ពាណិជ្ជកម្មធំបំផុតបន្ទាប់ពីរាជធានីភ្នំពេញ។

លក្ខណៈពិសេសទាំងអស់នេះ បានធ្វើឲ្យខេត្តកោះកុង ក្លាយទៅជាទិសដៅអភិវឌ្ឍន៍ដ៏ទាក់ទាញបំផុតមួយសម្រាប់វិនិយោគិនក្នុងស្រុកនិងក្រៅប្រទេស។

ក្នុងចំណោមគម្រោងថ្មីៗជាច្រើនដែលគ្រោងនឹងផុសរូបរាងនាប៉ុន្មានឆ្នាំខាងមុខនេះ គម្រោងដែលមានភាពលេចធ្លោបំផុតគឺ គម្រោង ឆ្នេរតារាចន្ទ។

ឆ្នេរតារាចន្ទ គឺជាឋានសួគ៍លំហែកាយបែបវប្បធម៍ និងអេកូឡូស៊ី តាមបណ្ដោយឆ្នេរសមុទ្រ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង។

ឆ្នេរតារាចន្ទ គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ទីក្រុងលម្ហែកាយខ្នាតយក្ស តារាសាគរ ដែលលាតសន្ធឹងលើផ្ទៃដីទំហំ ៣៦០គីឡូម៉ែត្រការ៉េ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាតប្រវែង ៩០គីឡូម៉ែត្រ។

គម្រោង ឆ្នេរតារាចន្ទ ជាគម្រោងអភិវឌ្ឍន៍ចម្រុះ ជាមួយនឹងទំហំអភិវឌ្ឍន៍សរុបប្រមាណ ៤.៥ លានម៉ែត្រការ៉េ គ្របដណ្ដប់លើផ្ទៃដី ២០គីឡូម៉ែត្រការ៉េ។ គម្រោងទីក្រុងវិស្សមកាលនេះ រួមបញ្ចូលនូវ លំនៅឋានលក្ខណៈឯកជន សណ្ឋាគារលំដាប់ផ្កាយប្រាំ និងរមណីយដ្ឋានអេកូឡូស៊ីជាប់ឆ្នេរសមុទ្រ ដែលនាំមកនូវបទពិសោធថ្មីនិងប្លែកនៃការរុករកក្នុងពិភពបាតសមុទ្រ និងឧទ្យានអេកូឡូស៊ីដ៏ស្រស់ស្អាតដាច់គេ។

ជាមួយគ្នានេះ គម្រោង ឆ្នេរតារាចន្ទ រួមបញ្ចូលនូវអគារពាណិជ្ជកម្មស្តង់ដារអន្តរជាតិ ដែលមានផ្សារទំនើប មជ្ឈមណ្ឌលកម្សាន្ត ហាងលក់ទំនិញ ភោជនីយដ្ឋាន ហាងកាហ្វេ បារ រោងភាពយន្ត សាលរៀបចំកម្មវិធី មណ្ឌលសុខភាព និង មជ្ឈមណ្ឌលអប់រំ ជាដើម។

បន្ថែមពីលើនេះទៀត គម្រោងនេះស្ថិតនៅក្បែរអាកាសយាន្តដ្ឋានស្តង់ដារអន្តរជាតិ តារាសាគរ និងទីលានវាយកូនហោ្គលប្របឆ្នេរសមុទ្រ តារាសាគរ ថែមទៀតផង។

គម្រោង ឆ្នេរតារាចន្ទ បានចាប់ផ្ដើមជាផ្លូវការនូវគម្រោងអភិវឌ្ឍន៍ដំណាក់កាលទី១ ហើយរំពឹងថានឹងបញ្ចប់ជាសាងសង់ជាស្ថាពរត្រឹមឆ្នាំ ២០២១។

ក្នុងដំណាក់កាលដំបូងនេះ ក្រុមហ៊ុនអភិវឌ្ឍន៍ផ្តោតសំខាន់លើការសាងសង់លំនៅឋានឯកជន ដែលគ្របដណ្ដប់លើផ្ទៃដី ១៧០,០០០ ម៉ែត្រការ៉េ។

គម្រោងនេះ ផ្ដល់ជូនជម្រើសផ្ទះវីឡា និងផ្ទះបឹងហ្គាឡូ ចំនួន៦ប្រភេទ ចាប់ពីយូនីតបន្ទប់គេង១ ដល់ បន្ទប់គេង៣ និងទំហំចាប់ពី ៣៥ម៉ែត្រការ៉េ ដល់ ៣០២ម៉ែត្រការ៉េ។

ចំពោះការរចនាខាងក្នុងវិញ ស្ថាបត្យករបានរួមបញ្ចូលគ្នារវាងរចនាបថប្រពៃណីខ្មែរ និងស្ថាបត្យកម្មបែបរមណីយដ្ឋានវិស្សមកាល ដែលមិនត្រឹមតែនាំមកនូវភាពស្រស់ស្រាយ និងធូរស្បើយក្នុងអារម្មណ៍ ថែមទាំងបង្កើតនូវបរិយាកាសប្រកបដោយភាពស្និទ្ធស្នាល ផ្អែមល្ហែម និងរ៉ូមេនទិក។

ផ្ទះនីមួួយៗ មានបន្ទប់គេងយ៉ាងស្រស់ស្អាត បន្ទប់ទទួលភ្ញៀវ និងរានហាលនៅខាងមុខផ្ទះ ដែលអាចឲ្យអ្នករស់នៅសម្រាកស្រូបយកខ្យល់អាកាសបរិសុទ្ធពីឆ្នេរសមុទ្រ ក៏ដូចជាអង្គុយគយគន់ទិដ្ឋភាពថ្ងៃលិចលើមហាសាគរដ៏ស្រស់បំព្រងជាមួយគូស្នេហ៍ក្រោមបរិយាកាសដ៏រ៉ូមេនទិក។

លំនៅឋានក្នុងគម្រោង ឆ្នេរតារាចន្ទ មានតម្លៃចាប់ផ្ដើមត្រឹមតែ ៥៦,៣២០ដុលា្លរប៉ុណ្ណោះ។ សម្រាប់លោកអ្នកដែលទិញផ្ទះនៅថ្ងៃនេះ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖

១៖ ក្លាយជាសមាជិកអចិន្រៃ្តយ៍នៃ រមណីយដ្ឋានវិស្សមកាល តារាសាគរ

២៖ ជម្រើសក្នុងការជួលត្រលប់ទៅកាន់ម្ចាស់គម្រោង

៣៖ ជម្រើសក្នុងលក់ត្រលប់ទៅកាន់ម្ចាស់គម្រោងវិញក្នុងតម្លៃដើម (៥ឆ្នាំ ក្រោយការប្រគល់លំនៅឋានជាផ្លូវការ)៕

ព័ត៌មានបន្ថែមអំពីគម្រោង ឆ្នេរតារាចន្ទ សូមទាក់ទងមកកាន់ 092 92 1000 ឫ[email protected]។ ប្រភព៖ https://www.realestate.com.kh/km/news/holiday-villa-darasakor-kohkong-under60k/