(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានបញ្ជាក់ឲ្យដឹងថា មកទល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងប្រទេសសម្រេចបាន ២ ២៨៩ ៤៣០ ហិកតាស្មើនឹង៨៨.៤៦% នៃផែនការចំនួន ២ ៥៨៨ ១៣០ ហិកតា។
លោករដ្ឋមន្ត្រីបន្តថា ការងារបង្កបង្កើនផលស្រូវស្រាលចំនួន ៦៨០ ១៨៨ ហិកតា ស្រូវកណ្តាលចំនួន ១ ១៥៩ ០៣២ ហិកតា ស្រូវធ្ងន់ចំនួន ៣៩៨ ៧១៨ ហិកតា ស្រូវចម្ការចំនួន ១៨ ០៥៩ ហិកតា ស្រូវឡើងទឹកចំនួន ៣៣ ៤៣៣ ហិកតា។
លោកបន្តថា ចំណែកឯការប្រមូលស្រូវស្រាលដើមរដូវវស្សា បានចំនួន ៦៨ ២៦៧ ហិកតា ស្មើនឹង ២.៩៨% ដែលទទួលបានទិន្នផលជាមធ្យមចំនួន ៤.២ តោនក្នុងមួយហិកតា និងបរិមាណផលសរុបចំនួន ២៨៨ ៦២៦ តោន។
ដោយឡែកដំណាំឧស្សាហកម្ម សម្រេចបាន ៧២៩ ១៨០ ហិកតា ស្មើនឹង៨៣.៣២% នៃផែនការ ៨៧៥ ២០០ ហិកតា ក្នុងនេះមាន៖ ពោតក្រហម ៨៧ ៥០៦ ហិកតា, ដំឡូងមីចំនួន ៥៨៧ ១១៩ ហិកតា សណ្តែកបាយចំនួន ១៦ ៨៦៣ ហិកតា សណ្តែកដីចំនួន ៤ ៥៩៥ ហិកតា, សណ្តែកសៀងចំនួន ៩ ៩៩៨ ហិកតា និងអំពៅចំនួន ១១ ៣០៣ ហិកតា។
ដំណាំសាកវប្បកម្មរយៈពេលខ្លី សម្រេចបាន ៤៩ ៥៥០ ហិកតាស្មើនឹង ៩៧.១៦% ក្នុងនេះមានបន្លែគ្រប់មុខចំនួន ៣៤ ៤៣៥ ហិកតា៕