(ភ្នំពេញ)៖ ខណៈដែល ពិភពលោកប្រឈមនឹងការរីករាលដាលជំងឺកូវីដ១៩ ដោយទាញទម្លាក់កំណើនសេដ្ឋកិច្ចយ៉ាងគំហុក កម្ពុជាបានបង្វែទិសដោយឆក់យកឱកាសនេះពង្រឹង និងពង្រីកបន្ថែមនូវវិស័យកសិកម្ម ដែលកំពុងមានតម្រូវការខ្ពស់នៅឡើយ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានប្រកាសថា កម្ពុជាកំពុងជំរុញវិស័យកសិកម្ម ហើយ ដោយសារកូវីដ១៩ បានធ្វើឲ្យវិស័យនាំចេញអង្ករកម្ពុជាកើនឡើងនៅឆ្នាំ២០២០។ ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋខ្មែរជាច្រើន ក៏បានងាកមកចូលរួមពង្រីកវិស័យកសិកម្មនេះផងដែរ។
«កសិកម្មជាប្រភពរស់មិនចេះរីងស្ងួតរបស់កម្ពុជា» គឺជាប្រធានបទនៃវីដេអូ រយៈពេល ១៧នាទី ៣៤វិនាទី របស់អង្គភាពប្រតិកម្មរហ័ស ដែលលាតត្រដាងពីសក្តានុពលនៃវិស័យកសិកម្មរបស់កម្ពុជា។
ខាងក្រោមនេះជាវីដេអូរៀបចំដោយ អង្គភាពប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី៖