(កណ្ដាល)៖ ក្រុមចោរគាស់ផ្ទះដ៏សកម្មនៅក្រុងតាខ្មៅ ចំនួន៤នាក់ ត្រូវបាននគរបាលក្រុងតាខ្មៅ ចាប់ខ្លួនបាននារសៀលថ្ងៃទី០១ ខែ សីហា ឆ្នាំ២០២០។

អធិការក្រុងតាខ្មៅ លោក យី វណ្ណដា បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្ដាលថា ដោយមានការបញ្ជាដឹកនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងអធិការនគរបាលក្រុងតាខ្មៅ បានសហការជាមួយលោកចៅសង្កាត់តាខ្មៅ ធ្វើការបង្រ្កាប ក្រុមលួចគាស់ផ្ទះ ដុះស្លែ យ៉ាងសកម្មមួយក្រុម នៅក្រុងតាខ្មៅ បានយ៉ាងជោគជ័យក្រោមការសាទរជាអនេកពីពលរស្ឋក្រុងតាខ្មៅយើង ។

លោកអធិការបន្តថា បន្ទាប់ពីបើកការសើបអង្កេតរួចមក កម្លាំងបានដឹងថា ក្រុមចោរទទាំង៤នាក់នេះ កំពុងលាក់ខ្លួនសំងំនៅចំណុចភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ហើយភ្លាមនោះលោកស្នងការបានបញ្ជាឱ្យឡោមព័ទ្ធចាប់ចោរទាំង៤នាក់បានសម្រេចតែម្ដង។

លោកអធិការបានបញ្ជាក់ទៀតថា ក្នុងនាមលោកជាអធិការនគរបាលដ្ឋានក្រុងតាខ្មៅ សូមប្តេជ្ញាថា នឹងនៅតែបន្តបង្ក្រាបក្រុមបង្កអសន្តិសុខសង្គម អោយដូចភ្លៀងរលឹម ។

សូមជម្រាបថា ជនសង្ស័យទាំង៤នាក់មានឈ្មោះរួមមាន ៖
១៖ ឈ្មោះ ពេញ ម៉ៅ ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
២៖ ឈ្មោះទៀង ទឹម ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបររេីសអេតចាយ ។
៣៖ ឈ្មោះរ៉ា វណ្ណ: ភេទប្រុស អាយុ២៦ឆ្នាំ ទីលំនៅ: ភូមិកំពង់ស្វាយឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ ។
៤៖ រិទ្ធ លីម ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅ:ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល មុខរបររេីសអេតចាយ។

ប្រតិបត្តិការនេះសមត្ថកិច្ចក៏បានរឹបអូសវត្ថុតាងមួយចំនួនទៀតផងដែរ៕