(ភ្នំពេញ)៖ នារសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទទួលជួបសំណេះសំណាលលោក ច្រឹង ខ្មៅ ដែលទើបត្រូវបានតែងតាំងជាព្រះរាជអាជ្ញាថ្មី នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងសហការី។
លោក ច្រឹង ខ្មៅ អតីតព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចូលកាន់តំណែងជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជាផ្លូវការ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០៕