(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ប្រាប់ឲ្យនាយកដ្ឋានចំណុះអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ផ្អាករាល់ការលើកសំណើសុំ តែងតាំងមុខតំណែង មន្ដ្រីនគរបាលជាតិ ថ្នាក់នាយរងប៉ុស្ដិ៍ នាយរងការិយាល័យ និងអនុប្រធាននាយកដ្ឋាន ឬផ្ទេរសម្រួលភារកិច្ចមន្ដ្រី ចាប់ពីពេលនេះ រហូតមានការសម្រេចថ្មី។
លិខិតផ្ញើជូនថ្នាក់ដឹកនាំចំណុះអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០នេះ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់ថា ការសម្រេចផ្អាកនេះ គឺដោយសារមុខតំណែងទាំងអស់នេះ មានការកើនឡើងគួរឲ្យកត់សម្គាល់ ដូច្នេះដើម្បីទប់ស្កាត់ចំនួននេះត្រូវផ្អាកជាបណ្ដោះអាសន្ន។
ខាងក្រោមនេះ ជាលិខិតរបស់នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ៖