(តាកែវ)៖ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី៤ ខែសីហានេះ លោកវីរសេនីយ៍ទោ ឆាយ កែវមុន្នី អធិការនគរបាល ស្រុកបាទី ក្រោមកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋានបានដឹកនាំកម្លាំងនគរបាលស្រុក ចុះពិនិត្យដល់ទីតាំងជាក់ស្ដែង ផ្ទះប្រជាពលរដ្ឋចំនួន៥គ្រួសារ ដែលរងផលប៉ះពាល់ ដោយសារខ្យល់កន្រ្កាក់ ស្ថិតនៅភូមិត្នោត ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ។
ប្រជាពលរដ្ឋទាំង៥គ្រួសារ ដែលរងការខូចខាតផ្ទះ សម្បែងរួមមាន ៖ ១.ឈ្មោះ លន់ អូន ភេទ ស្រី អាយុ ៥៥ឆ្នាំ ផ្ទះ៦ម៉ែត្រគុណ៧ម៉ែត្រ របើកដំបូលស័ង្កសីទាំងស្រុង, ២.ឈ្មោះ ឈុំ ឃន ភេទប្រុស អាយុ៤៨ឆ្នាំ ផ្ទះ ៨ម៉ែត្រគុណ៧ម៉ែត្រ របើកដំបូលស័ង្កសីទាំងស្រុង, ៣.ឈ្មោះ ឃន សុខឃីម ភេទ ប្រុស អាយុ២៧ ឆ្នាំ ផ្ទះ៤ម៉ែត្រ គុណ៦ម៉ែត្រ របើកដំបូលស័ង្កសី៦សន្លឹក និងទ្រេតជើងសសរ, ៤.ឈ្មោះ ស្រ៊ុន ភក្តី ភេទប្រុស អាយុ៣២ ឆ្នាំ ផ្ទះ៤ម៉ែត្រគុណ៤ម៉ែត្រ របើកដំបូលស័ង្កសីទាំងស្រុង និង៥.ឈ្មោះ សេង សុខុម ភេទស្រី អាយុ៤៩ឆ្នាំ ផ្ទះ៤ម៉ែត្រគុណ៥ម៉ែត្រ របកកដំបូលស័ង្កសីទាំងស្រុង៕