(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានផលិតវីដេអូ បង្ហាញពីប្រព័ន្ធចុះបញ្ជីស្នាក់នៅទេសចរណ៍។ នេះបើតាមវីដេអូ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០នេះ។

ក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19 ក្នុងវិស័យទេសចរណ៍ ម្ចាស់សណ្ឋាគារ និងសេវាស្នាក់នៅទេសចរណ៍ អាចចូលរួមក្នុងការផ្តល់កិច្ចសហការជាមួយអាជ្ញាធរពាក់ព័ន្ធ តាមរយៈការគ្រប់គ្រងវត្តមាន នៃការស្នាក់នៅរបស់ភ្ញៀវទេសចរ ក្នុងទីតាំងអាជីវកម្មរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវ។

ម្ចាស់សណ្ឋាគារ និងសេវាស្នាក់នៅទេសចរណ៍ អាចប្រើប្រាស់ប្រព័ន្ធចុះវត្តមានរបស់ភ្ញៀវទេសចរ តាមរយៈគេហទំព័រ www.accommodationregistrar.net ។

របៀបប្រើប្រាស់ប្រព័ន្ធមានដូចនៅក្នុងតំណភ្ជាប់ (link) ខាងក្រោមនេះ៖

https://www.facebook.com/763211023773712/posts/3184948944933229/?vh=e&d=n