(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រីអូស្មាន ហាស្សាន់ បានឱ្យដឹងថា ដោយសារកូវីដ១៩ ជំនួយគោគុរពានដែលជួយមកពលរដ្ឋខ្មែរឥស្លាម បានធ្លាក់ចុះ៦៥% ដោតធ្លាក់ពី ពីចំនួនគោជាង៧ពាន់ក្បាលនៅឆ្នាំ២០១៩ មកនៅក្រោម១ពាន់ក្បាលនៅឆ្នាំ២០២០នេះ ប៉ុន្តែសាសនិកឥស្លាមទូទាំងនៅតែអបអរសាទរ និង សប្បាយរីករាយនូវពិធីបុណ្យហាជ្ជដដែល ។
លោកទេសរដ្ឋមន្ត្រីបានបន្តថា អំឡុងបុណ្យនេះ ពលរដ្ឋសាសនិកឥស្លាមទូទាំងប្រទេសគោរពបានល្អនូវគោលការណ៍វិធានការណ៍របស់ក្រសួងសុខាភិបាល ខណៈក្នុងនាមលោកជាប្រមុខដឹកនាំសាសនិកឥស្លាមនៅកម្ពុជា នៅតែបន្តទទូចអំពាវនាវដល់ពលរដ្ឋខ្មែរមូស្លីមទាំងអស់ទូទាំងប្រទេស ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះវីរុសកូវីដ១៩ ហើយអនុវត្តឲ្យបានល្អខ្ជាប់់ខ្ជួនតាមការវិធានការរបស់ក្រសួងសុខាភិបាលជាបន្តទៀត ។
លោកបានរម្លឹកដែរថា លោកបានខិតខំខ្នះខ្នែងស្វែងរកជំនួយសត្វគុរពាននេះ មកជួយដល់សហគមន៍ខ្មែរមូស្លីមចាប់តាំងពីឆ្នាំ១៩៩៥ មក ដែលឆ្នាំដំបូងមានតែ១៧ក្បាលប៉ុណ្ណោះ ហើយចេះតែកើនរហូតមកឆ្នាំ២០១៩មានចំនួនជាង៧០០០ ប៉ុន្តែដោយសារកូវីដ១៩ ទើបមានការថយចុះ៦៥% នៅឆ្នាំ២០២០នេះ ហើយសរុបសត្វគុរពានពីឆ្នាំ១៩៩៥ មកដល់បច្ចុប្បន្ននេះ លោកទេសរដ្ឋមន្ត្រីបានជួយបានចំនួនជាង៥ម៉ឺនក្បាលមកហើយ ។
ទន្ទឹមនឹងសារនេះផងដែរ លោកទេសរដ្ឋមន្ត្រីក៏បានរម្លឹកពីគុណូបក្ការៈដ៏ធំធេងរបស់ សម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំបប្រទេសជាតិ ឱ្យមានការរីកចម្រើនពីបាតដៃទទេ រហូតមានបានមកដល់ស្វថ្ងៃនេះ ខណៈដែលសហគមខ្មែរមូស្លីមក៏ឃើញមានការរីកចំរើនលូតលាស់ច្រើនផងដែរ ៕