(ក្រចេះ)៖ ខណ្ឌរដ្ឋបាលជលផលក្រចេះ និងផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ សហការជាមួយក្រុមប្រឹក្សាឃុំ ប៉ុស្ដិ៍រដ្ឋបាលឃុំជ្រោយបន្ទាយ សហគមន៍នេសាទរកាកណ្តាល ដឹកនាំដោយលោក ម៉ុក ពន្លក នាយខណ្ឌជលផលនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ បានចុះបង្រ្កាបបទល្មើសនេសាទខុចច្បាប់ នៅបឹងរមាសភូមិកែង ភូមិកំពងដ ឃុំជ្រោបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
លោក ម៉ុក ពន្លក បានឲ្យដឹងថា ប្រតិបត្តិការនេះជាលទ្ធផល កម្លាំងបានដកហូតវត្ថុតាង នៃបទល្មើសនេសាទដោយឧបរកណ៍ខុសច្បាប់ជាច្រើនរួមមាន៖
*របាំងស្បៃមុងចំនួន ០៣ខ្សែ ប្រវែង ២៣០ម
*របាំងសាច់អួននីឡុងក្រលាញឹក (សាច់ប៉ាក់) ចំនួន ០៨ខ្សែ ប្រវែង៥០០ម
*លូស្បៃមុងចំនួន ០៣មាត់លូ
*លបសាច់អួននីឡុងក្រលាញឹកចំនួន ០៨គ្រឿង
*បង្គោលចម្រឹងឬស្សីចំនួន ២១០ដើម
*ចាក់លែងកូនត្រីចម្រុះចំនួន ៥៥គក្រ។
លោកបន្តទៀតថា វត្ថុតាងត្រូវរឹបអូសយកទៅរក្សាទុក នៅខណ្ឌរដ្ឋបាលជលផលក្រចេះ ដើម្បីទុកជូនដល់សហគមន៍ ឬក៏ក្រុមប្រឹក្សាឃុំ ដែលមានបំណងចង់យកទៅបំរើក្នុងប្រយោជន៍ វិស័យកសិកម្ម ហើយខណ្ឌរដ្ឋបាលជលផល នឹងផ្ដល់ជូនតាមការស្នើសុំទៅតាមវត្ថុតាងដែលនៅសេសសល់ក្នុងឃ្លាំង។
លោក ម៉ុក ពន្លក សូមអំពាវនាវ និងសំណូមពរដល់បងប្អូនប្រជាពលរដ្ឋឲ្យចូលរួមគ្នា ជាពិសេសប្រជានេសាទ សូមយោគយល់ និងសុំឲ្យមានការចូលរួមដើម្បីថែរក្សា ការពារ នូវធនធានជលផលទាំងគ្នា ជាពិសេសមិនត្រូវយកឧបករណ៍នេសាទខុសច្បាប់ ដែលច្បាប់ស្ដីពីជលផលហាមឃាត់ ដូចជា៖ ឧបករណ៍ ឆក់ត្រី និងឧបករណ៍នេសាទស្បៃម៉ុង ជាឧបករណ៍នេសាទខុសច្បាប់យ៉ាងធ្ងន់ធ្ង័រ ហើយកុំយកមកធ្វើការនេសាទក្នុងដែនដីនេសាទ ទាំងបឹង, ទន្លេ, ព្រែក, ស្ទឹង និងអូរ ព្រោះថា ឧបករណ៍ទាំងនេះបានបំផ្លិចបំផ្លាញទាំងត្រីមេពូជ និងកូនត្រីតូចៗ សូម្បីតែកូនកំពិសក៏មិនសេះសល់ដែរ។
លោកបញ្ជក់ទៀតថា លោក និងដឹកនាំមន្រ្តីរបស់លោក សហការជាមួយអាជ្ញាធរដែនដី គ្រប់លំលំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីចុះធ្វើការទប់ស្កាត់បង្រ្កាបបទល្មើស ជលផលក្នុងរដូវបិទនេសាទនេះឲ្យដូចភ្លៀងរលឹម ដើម្បីកាត់បន្ថយការនេសាទខុសច្បាប់ និងចូលរួមចំណែកក្នុងការការរពារថែរក្សាធនធានជលផលដែលកំពុងតែមានការយាយី រងគ្រោះ ពីមួយថ្ងៃទៅមួយថ្ងៃ៕