(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប ២១ករណី ក្នុងនោះករណីប្រើប្រាស់ ១០ករណី និងករណីជួញដូរ ១១ករណី ដោយឃាត់ខ្លួនជនសង្ស័យ ៤២នាក់។
របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃ០៩ ខែសីហា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៦,៥៦៦ករណី ឃាត់មនុស្ស ១៣,០៩៧នាក់ (ស្រី ៨១៣នាក់)៕