(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានផ្ញើសារជូន លោក ហ្វាន់ វ៉ាន់ហ្សាង អនុរដ្ឋមន្ត្រីការពារប្រទេសវៀតណាម និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ដើម្បីចូលរួមរំលែកទុក្ខចំពោះ មរណភាពរបស់ លោក ឡឺ ខាភៀវ អតីតអគ្គលេខាធិការនៃបក្សកុម្មុយនីស្តវៀតណាម។

នៅក្នុងសាររំលែកទុក្ខនេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានចិត្តទុកថា មរណភាពរបស់ លោក ឡឺ ខាភៀវ គឺជាការបាត់បង់ដ៏ធំធេងនូវថ្នាក់ដឹកនាំដ៏ឈ្លាសវៃ និងយុទ្ធសាស្ត្រមួយរូប ដែលបានចូលរួមធ្វើពលិកម្មធ្វើបដិវត្តន៍ពោរពេញ ដោយភាពលះបង់អង់អាចក្លាហាន ក្នុងការតស៊ូដើម្បីទាមទារឯករាជ្យ និងសុខសន្តិភាព សម្រាប់ប្រជាជន និងប្រទេសវៀតណាម។ លោក ឡឺ ខាភៀវ ជាយុទ្ធមិត្តដែលយូរអង្វែងរបស់កម្ពុជា ដោយបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏ស្អិតរមួត រវាងកងទ័ពយើងទាំងពីរផងដែរ។

ខាងក្រោមនេះជាសាររំលែកទុក្ខរបស់អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ៖