(ភ្នំពញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ធ្វើការឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា ទ្រង់ទ្រាយធំ រហូតដល់ជាង២ម៉ឺនកេស ឬគិតជាថវិកាជាង៧ម៉ឺនដុល្លារ ដល់មន្តី្រនគរបាលចម្រុះទូទាំងប្រទេស ពីថ្ងៃទី១០ សីហា រហូតដល់ដំណាច់ឆ្នាំ២០២០។
នៅព្រឹកថ្ងៃទី១៤ សីហានេះ លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានដឹកនាំក្រុមការងារចុះចែកទឹកបរិសុទ្ធ កម្ពុជា ដល់មន្រ្តីនគរបាលចម្រុះក្នុងសង្កាត់ចំនួនពីរគឺ សង្កាត់ព្រែកកំពឹស និង រលួស ខណ្ឌដង្កោរ រាជធានីភ្នំពេញ។
លោកបណ្ឌិត អ៊ឹម សុធារិទ្ធ ថ្លែងថា «មន្រ្តីនគរបាលចម្រុះ និង នគរបាលចរាចរណ៍របស់យើងតែងតែមមាញឹកជួយសម្រួលចរាចរណ៍ដោយមិនគិតនឿយហត់។ ម្ល៉ោះហើយ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលកំណត់ចក្ខុវិស័យថា ការវិនិយោគ និងការបរិច្ចាគទៅសង្គមវិញត្រូវដើរទន្ទឹមគ្នា ក៏សម្រេចត្រូវតែលើកទឹកចិត្តដល់មន្រ្តីនគរបាលចម្រុះរបស់យើង តាមរយៈចែកចាកទឹកបរិសុទ្ធ កម្ពុជា ដល់មន្រ្តីនគរបាលចរាចរណ៍ទូទាំងប្រទេស»។
កន្លងមក ទឹកបរិសុទ្ធ កម្ពុជា ក៏ត្រូវបានយកទៅបរិច្ចាគដល់មន្ទីរពេទ្យធំៗជាច្រើន ក្នុងរាជធានីភ្នំពេញ ក្រសួងសុខាភិបាល និងនគរបាលចាំយាមតាមច្រកចេញចូលនានា អំឡុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ១៩ផងដែរ។
ទឹកបរិសុទ្ធ កម្ពុជា ជាផលិតផលមួយក្នុងចំណោមផលិតផលឯទៀតដូចជា ស្រាបៀរ កម្ពុជា ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ទឹកក្រូចអាយស៍ IZE និងស្រាបៀរ គូដូ KUDO របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស៕