(ភ្នំពេញ)៖ របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០នេះ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ការបង្កបង្កើនផលស្រូវរដូវវស្សារបស់ប្រជាកសិករសម្រេចបាន ២,៤៤៣,៨១២ហិកតា ស្មើនឹង៩៤.៤២% នៃផែនការចំនួន២,៥៨៨,១៣០ហិកតា។
សម្រាប់ផ្ទៃដីប្រមូលផលស្រូវ មានចំនួន១១៦៧៥២ហិកតា ស្មើនឹង៤.៧៨% នៃផែនការអនុវត្ត ទទួលបានទិន្នផលមធ្យម ៤.១២តោនក្នុង១ហិកតា ដែលមានបរិមាណជាង៤៨ម៉ឺនតោន។
សម្រាប់ដំណាំសាកវប្បកម្មរយៈពេលខ្លី សម្រេចបានជាង៥ម៉ឺនហិកតា ក្នុងនោះមានដំណាំសំខាន់ៗ រួមមាន ពោតជិត១ម៉ឺនហិកតា ដំឡូងជ្វាជិត៣ពាន់ហិកតា និងបន្លែគ្រប់មុខជាង៣.៥ម៉ឺនហិកតា៕