(ភ្នំពេញ)៖ ជាធម្មតាជំងឺគ្រុនឈាមកើតឡើងចន្លោះខែឧសភា និងខែតុលា ដូច្នេះហើយមូលនិធិគន្ធបុប្ផាកម្ពុជា បានអំពាវនាវសាជាថ្មីម្ដងទៀតដល់មាតាបិតា អាណាព្យាបាលគប្បីរួមគ្នាការពារបុត្រធីតា និងសមាជិកគ្រួសារពីជំងឺគ្រុនឈាម ដោយបានណែនាំនូវវិធានការបង្ការ-ការពារសំខាន់ចំនួន ៦ចំណុច។
* វិធានការទាំង៦នោះ រួមមាន៖
១៖ ស្លៀកពាក់សម្លៀកបំពាក់ឱ្យបានជិតៗ
២៖ មិនគួរទៅកន្លែងណាដែលសម្បូរព្រៃឈើ
៣៖ ប្រើប្រាស់ថ្នាំបាញ់មូស ថ្នាំលាបការពារមូស ឬធូបមូស
៤៖ ប្រើប្រាស់មុង ប្រសិនបើអ្នកសម្រាកនៅកន្លែងដែលអាចមានមូសច្រើន
៥៖ គួរបិទបង្អូច និងទ្វារ ទប់ស្កាត់មូសកុំឱ្យចូលមកកន្លែងដែលអ្នករស់នៅ
៦៖ ឧស្សាហ៍ពិនិត្យមើលថូផ្កា ពាងទឹក ឬកន្លែងទឹកតក់ និងលាងសម្អាតជាប្រចាំ ដើម្បីបង្ការការកកើតមូស។
សូមជមម្រាបថា ជំងឺគ្រុនឈាមនេះបានផ្ទុះឡើងខ្លាំងនៅឆ្នាំ១៩៩៧ ឆ្នាំ២០០៧ ឆ្នាំ២០១៣ និងឆ្នាំ២០១៩ ដូច្នេះប្រជាពលរដ្ឋគ្រប់គ្នាត្រូវតែមានការប្រុងប្រយ័ត្នជានិច្ចចំពោះជំងឺក៏កាចសាហាវនេះ៕