(សៀមរាប)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ អមដំណើរដោយ លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងលោកស្រី បានអញ្ជើញចុះជួបសំណេះសំណាលជាមួយភ្ញៀវទេសចរ និងទស្សនាកម្មវិធីនានា «សម្រាកសៀមរាប» នៅតាមតំបន់នីមួយៗ នាក្រុងសៀមរាប។
ជាមួយគ្នានេះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានជម្រាបដល់ភ្ញៀវទេសចរទាំងអស់ ឱ្យចូលរួមសហការជាមួយក្រុមការងារ ដែលបានរៀបចំនៅតាមកន្លែងនីមួយៗ ដោយវាស់កំដៅ លាងដៃនឹងសាប៊ូ ជែល និងអាកុល ដែលក្រុមការងារបានរៀបចំ។
ជាពិសេស ចូលរួមអនុវត្តតាមគោលការណែនាំរបស់ក្រសួងសុខាភិបាល និងសូមកុំភ្លេច ហើយត្រូវចងចាំនូវ៣ចំណុច ដូចខាងក្រោម ដេីម្បីការពារ និងចូលរួមទប់ស្កាត់ ជំងឺកូវីដ-១៩៖
ទី១៖ កុំភ្លេច ត្រៀមម៉ាស់ ឬក្រម៉ា
ទី២៖ កុំភ្លេច ជែល ឬអាល់កុលលាងដៃ (យើងបានត្រៀម សាប៊ូលាងដៃជូននៅតាមទីសាធារណផងដែរ)
និងទី៣៖ កុំភ្លេច រក្សាគម្លាតសុវត្ថិភាពសង្គម (ចូលរួមការពារការរាលត្បាតនៃជំងឺកូវីដ-១៩)៕