(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននាំសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងចៅ ជិះមើលទេសភាពតារាងកូនគោល។
សម្តេចតេជោ ហ៊ុន សែន បានបង្ហោះវីដេអូស្តីពីការជិះទស្សនាតារាងវាយកូនគោល អមជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖ «ឪពុកម្តាយនាំកូនធំៗដើរលេងទុកកូនតូចឱ្យជីដូនជីតាមើល។ នាំយាយ និងចៅមើលទេសភាពតារាង កូនគោល។ សូមបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ ក្នុងឱកាសនៃការឈប់សម្រាក»។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យមន្រ្តីរាជការ កម្មករនិយោជិត ឈប់សម្រាករយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ ២១ ខែសីហា ឆ្នាំ២០២០ ដើម្បីជាការសងចំពោះការមិនអនុញ្ញាតឱ្យឈប់សម្រាក កាលពីអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ កន្លងទៅ ដោយសារតែការរីករាលដាលជំងឺកូវីដ១៩៕