(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនព័ត៌មាន ស្ដីពីការព្យាបាលជាសះស្បើយ
អ្នកជំងឺកូវីដ១៩ ចំនួន១៣នាក់ និងមិនមានករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីនោះទេ។
សេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្តិចបានបញ្ជាក់ថា ករណីជាសះស្បើយចំនួន១៣នាក់រួមមាន៖
១៖ ករណីជនជាតិខ្មែរ ជាសះស្បើយចំនួន០៦នាក់៖
* បុរសជនជាតិខ្មែរអាយុ ២៥ឆ្នាំ មានអាសយដ្ឋាននៅភូមិអន្លង់ក្ងាន សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ
* បុរសជនជាតិខ្មែរអាយុ ២៥ឆ្នាំ មានអាសយដ្ឋាននៅភូមិព្រៃគុប សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
* បុរសជនជាតិខ្មែរអាយុ ២៧ឆ្នាំ មានអាសយដ្ឋាននៅភូមិ ព្រែកបាក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
* បុរសជនជាតិខ្មែរអាយុ ២៥ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
* បុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ មានអាសយដ្ឋាននៅភូមិព្រែកក់ ឃុំឈូកសរ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
បុរសទាំង០៥នាក់ខាងលើ ជាអ្នកធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសរុស្ស៊ី ដែលបានបន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី មកដល់កម្ពុជានៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌល សុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
* ស្ត្រីជនជាតិខ្មែរអាយុ៤៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពី សហរដ្ឋអាមេរិក បានបន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) មកដល់កម្ពុជានៅថ្ងៃទី០៩ ខែសីហា ឆ្នាំ ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
២៖ ករណីជនជាតិចិន ជាសះស្បើយចំនួន០៧នាក់៖
* ស្ត្រីអាយុ ២៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ
* បុរសអាយុ ៣០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ
* បុរសអាយុ ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅខេត្តព្រះសីហនុ
* បុរសអាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅខេត្តព្រះសីហនុ
* បុរសអាយុ ២៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ
* បុរសអាយុ ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ
* បុរសអាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅខេត្តព្រះសីហនុ
បុរស-ស្ត្រីជនជាតិចិនទាំង ០៧នាក់ខាងលើ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសហ្វីលីពីន តាមជើងហោះហើរមកដល់កម្ពុជា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូរីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ នៅកម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប២៧៣នាក់ (ស្រី្ត ៥៤នាក់ និងបុរស ២១៩នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន២៥១នាក់ (ស្រី៥២នាក់ និងបុរស១៩៩នាក់) និង អ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ និងឯកជន មានចំនួនសរុប២២នាក់៕