(ប៉ារីស)៖ ព្រឹត្តិការណា៍បាល់ទាត់ Ligue - រដូវកាលថ្មីឆ្នាំ២០២០-២១ ត្រូវបានពន្យារពេលបេីកការប្រកួត បន្ទាប់ពីការធ្វើតេស្តិ៍រកឃេីញ Covid-19 ចំនួន ៤ករណីថ្មីក្នុងក្លិប Marseille។ នេះបេីយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃនេះ។
Marseille នឹងត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុម Saint-Etienne នៅថ្ងៃសុក្រសប្តាហ៍នេះនៅក្នុងការប្រកួតបេីកឆាកចំនួន៨ នៅ Ligue 1 សម្រាប់សប្តាហ៍ទី១។
យុទ្ធនាការ Ligue 1 ឆ្នាំ២០១៩-២០ ត្រូវបានរំសាយចោលទាំងស្រុងកាលខែមេសាដោយសារតែជំងឺរាតត្បាត Covid-19 ដោយមានក្រុម Paris St-Germain ដែលមាន ១២ពិន្ទុឈរនៅលើកំពូលតារាងទទួលបានជេីងឯក។
លីកបារាំងបានប្រាប់ក្លិបកាលពីសប្តាហ៍មុនថាពិធីសាររបស់ខ្លួនសម្រាប់ការដោះស្រាយជំងឺឆ្លងគឺមានន័យថាមានករណីវិជ្ជមានច្រើនជាង ៣ នៅក្នុងក្លឹបមួយដែលទំនងជានាំទៅរកការពន្យាពេល។
អតីតខ្សែការពាររបស់ក្លិប Aston Villa ឈ្មោះ Jordan Amavi របស់ក្រុម Marseille បានធ្វើតេស្តវិជ្ជមានកាលពីសប្តាហ៍មុន និងមានកីឡាករ ៣នាក់ផ្សេងទៀតដែលបានឆ្លងជំងឺផ្លូវដង្ហេីមនេះ។
ពួកគេក៏បានលុបចោលការប្រកួតមិត្តភាពមួយទល់នឹងក្រុមអាល្លឺម៉ង់ Stuttgart បន្ទាប់ពីការធ្វើតេស្តវិជ្ជមាន។
Marseille ដែលត្រូវបានគ្រប់គ្រងដោយអតីតគ្រូបង្វឹកក្រុមតោខៀវ Chelsea និងលោក Tottenham លោក Andre Villas-Boas បានបញ្ចប់ការប្រជែងជាមួយក្រុម PSG នៅក្នុងយុទ្ធនាការខ្លីកាលពីរដូវកាលមុន។
កាលបរិច្ឆេទថ្មីនៃការចាប់ផ្តេីមនៅមិនទាន់ប្រកាសឲ្យដឹងនៅឡេីយទេ៕