(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប ២៧ករណី ក្នុងនោះ ករណីប្រើប្រាស់ ៨ករណី និងជួញដូរ ១៧ករណី ដោយឃាត់ខ្លួនជនសង្ស័យ ៧១នាក់។
របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន ៦,៧៨៤ករណី ឃាត់មនុស្ស ១៣,៥៦៦នាក់ (ស្រី ៨៥០នាក់)៕