(ព្រះសីហនុ)៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ មានករណីឆេះផ្ទះមួយខ្នងធ្វើពីឈើលើក្រោមថ្មប្រក់ហ្វីប្រូស៊ីម៉ង់ត៍ ស្ថិតនៅក្រុមទី១៤ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ តែខូចខាតអស់ប្រហែល ២០% ដោយសាររថយន្តពន្លត់អគ្គីភ័យចេញអន្តរាគមន៍ទាន់ពេល។

ម្ចាស់ផ្ទះមានឈ្មោះ និន សុវណ្ណី ភេទស្រី អាយុ៤០ឆ្នាំ រីឯផ្ទះមានទំហំ ៧ម៉ែត្រគុណ៨ម៉ែត្រ និងខូចខាតសម្ភារក្នុងផ្ទះមួយចំនួន (មិនរងគ្រោះថ្នាក់ដល់មនុស្សទេ) ហើយមូលហេតុនៃការឆេះដោយសារឆ្លងចរន្តអគ្គីសនី។

រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន ២គ្រឿង ចេញអន្តរាគមន៍ពន្លត់មិនឲ្យរាលដាល និងរលត់ទាំងស្រុងដោយប្រើប្រាស់ទឹកអស់ ១ឡាន៕