(ព្រះសីហនុ)៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ បានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេស នៃគណៈកម្មការការពារកុមារថ្នាក់ជាតិ នៅខេត្តព្រះសីហនុ ដោយមានការសហការ និងឧបត្ថម្ភគាំទ្រពីអង្គការ Plan International, អង្គការ APEL, អង្គការ ecpat, អង្គការ ChildFund និងអង្គការ Educo។
កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព លោកស្រី ញ៉េប សុភាព អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) និងមានការចូលរួមពីលោក លោកស្រី ក្រុមការងារបច្ចេកទេសគណៈកម្មការការពារកុមារថ្នាក់ជាតិ ដែលមកពីអគ្គលេខាធិការដ្ឋាន (ក.ជ.ក) ក្រសួងស្ថាប័ន ពាក់ព័ន្ធ និងអង្គការដៃគូពាក់ព័ន្ធ។
កិច្ចប្រជុំនេះធ្វើឡើង ក្នុងគោលបំណងដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងផែនការ សម្រាប់អនុវត្តគោលនយោបាយជាតិស្តីពី ប្រព័ន្ធកិច្ចការពារកុមារ ដែលឯកសារនោះ រួមមាន ទី១៖ ផែនការប្រតិបត្តិ (Operational Plan), ទី២៖ ធនធានមនុស្ស និងថវិកា (Human Resources & Cost Works plan) និងទី៣៖ ផែនការពិនិត្យតាមដាន (M&E Plan)៕