(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំ ស្ដីពីការបើកដំណើរការឡើងវិញ គ្រឹះស្ថានមត្តេយ្យសិក្សា និងសេវាអប់រំកុមារតូច ក្នុងដំណាក់កាលទី២។ នេះបើតាមសេចក្ដីណែនាំ របស់ក្រសួងអប់រំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ។
ក្រសួងអប់រំ បានឲ្យដឹងថា ក្រោយពីការដាក់ឲ្យអនុវត្តវិស្សមកាលតូចមុនកាលកំណត់ និងការដាក់ឲ្យបន្តវិស្សមកាល ដើម្បីទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ គ្រឹះស្ថានមត្តេយ្យសិក្សា និងសេវាអប់រំកុមារតូច បានបន្តអនុវត្តការបង្រៀន និងរៀនតាមការសិក្សាពីចម្ងាយ តាមប្រព័ន្ធអេឡិចត្រូនិក និងការសិក្សាពីចម្ងាយ តាមបែបប្រពៃណី ក្រោមការជួយ គាំទ្ររបស់មាតាបិតា អ្នកអាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងគ្រឹះស្ថានមត្តេយ្យសិក្សា និងអ្នក ផ្តល់សេវាអប់រំកុមារតូច។
ដើម្បីធានាថា ការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាមត្តេយ្យសិក្សា និងសេវាអប់រំកុមារតូច ក្នុង ដំណាក់កាលទី២ មានប្រសិទ្ធភាព និងប្រកបដោយសុវត្ថិភាព ក្រសួងសូមធ្វើការណែនាំ ដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គ្រប់គ្រឹះស្ថានមត្តេយ្យ សិក្សា និងអ្នកផ្តល់សេវាអប់រំកុមារតូចតាមគ្រប់រូបភាព រួមទាំងមាតាបិតា អ្នកអាណាព្យាបាល ព្រមទាំងគណៈកម្មការគ្រប់គ្រងសាលារៀន/គណៈកម្មការទ្រទ្រង់សាលារៀន ស្ដីពីការត្រៀមលក្ខណៈ និងការបើកដំណើរការ គ្រឹះស្ថានមត្តេយ្យសិក្សា និងសេវាអប់រំកុមារតូចឡើងវិញ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖