(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នឹងធ្វើជាអធិបតីបើកសម្ពោធមជ្ឈមណ្ឌលពាណិជ្ជកម្ម ដារាសំណាង ជាផ្លូវការ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៩៖០០នាទីព្រឹក ដើម្បីឲ្យអាជីវករលក់ដូរ។
មជ្ឈមណ្ឌលនេះ មានអាសយដ្ឋានតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅជិតរោងចក្រស្រាបៀរអង្គរ។
គួរបញ្ជាក់ថា មជ្ឈមណ្ឌលពាណិជ្ជកម្ម ដារា សំណាង បានចាប់ផ្តើមសាងសង់នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ មានរយៈពេល ១៥ខែ និងបានបញ្ចប់ការសាងសង់ទាំងស្រុងនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០។
មជ្ឈមណ្ឌលពាណិជ្ជកម្មនេះមានផ្លូវធំទូលាយងាយស្រួលចេញចូល សណ្តាប់ធ្នាប់ល្អ បរិយាកាសល្អ ខ្យល់ចេញចូលល្អ ប្រកបដោយផាសុខភាព សុវត្តិភាព១០០ភាគរយ មានរបងការងារ និងសន្តិសុខ២៤ម៉ោង៕