(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ មានដូចខាងក្រោម៖
* ព័ត៌មាន Fresh News
១៖ ថ្ងៃនេះក្រសួងសុខាភិបាលបន្តប្រកាសថា គ្មានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ និងមានអ្នកជំងឺម្នាក់ជាសះស្បើយ, ១២ថ្ងៃជាប់គ្នាហើយ ដែលកម្ពុជាគ្មានករណីថ្មី
២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៤លាននាក់ ស្លាប់ជាង ៨២ម៉ឺននាក់ និងជាសះស្បើយជាង ១៦.៥លាននាក់!
៣៖ អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក ផ្ញើលិខិតកោតសរសើរ សម្តេចតេជោ ហ៊ុន សែន ចំពោះការដាក់ចេញនូវវិធានការប្រកបដោយប្រសិទ្ធភាព និងសកម្មបំផុត ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩
៤៖ គណនី Facebook ទើបបង្កើតថ្មី របស់ក្រុមអ្នករិះគន់មហាក្សត្រថៃ មានសមាជិកកន្លះលាននាក់ ត្រឹមពេលមួយថ្ងៃ ក្រោយគណនីចាស់ត្រូវបិទ
៥៖ នៅថ្ងៃស្អែកនេះ រាជរដ្ឋាភិបាលកម្ពុជា រៀបចំពិធីប្រគល់ផែនទីឋានលេខាខ្នាត ១/២៥០០០ ដល់ក្រសួងស្ថាប័នពាក់ព័ន្ធចំនួន៣៥ យកទៅប្រើប្រាស់
៦៖ លោក គីម ជុងអ៊ុន ជម្រុញឲ្យគ្រប់គ្នាប្រឹងប្រែងទប់ស្កាត់ COVID-19 ទោះបីប្រទេសនេះ គ្មានករណីឆ្លងសូម្បីតែម្នាក់
៧៖ រាជរដ្ឋាភិបាលបញ្ចេញថវិកា ៣០លានដុល្លារទៀត ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលកូវីដ១៩ សម្រាប់ជុំទី២
៨៖ ទីបំផុតប៉ូលិសហុងកុង «ចាប់ខ្លួនសមាជិកសភា២រូបនៃបក្សប្រឆាំង» ពាក់ព័ន្ធការតវ៉ាប្រឆាំងរដ្ឋាភិបាល
៩៖ អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក ផ្ញើលិខិតកោតសរសើរ សម្តេចតេជោ ហ៊ុន សែន ចំពោះការដាក់ចេញនូវវិធានការប្រកបដោយប្រសិទ្ធភាព និងសកម្មបំផុត ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩
១០៖ ចិនដាក់ពាក្យតវ៉ា និងថ្កោលទោសធ្ងន់ៗចំពោះអាមេរិក ដែលបានបញ្ជូនយន្តហោះសម្ងាត់ មកលួចមើលចិនធ្វើសមយុទ្ធយោធា
១១៖ អ្នករាយការណ៍សិទ្ធិមនុស្ស វាយតម្លៃខ្ពស់ជាវិជ្ជមាន អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា លើបញ្ហាសិទ្ធិមនុស្ស និងកត្តារួមផ្សំមួយចំនួន
១២៖ សមាជិកព្រឹទ្ធសភាបក្សប្រជាធិបតេយ្យ ចង់ឲ្យរដ្ឋាភិបាលអាមេរិកចំណាយ «៤០០ពាន់លានដុល្លារក្នុង១ឆ្នាំ» ដើម្បីដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ
១៣៖ កម្ពុជាស្នើកូរ៉េជួយបង្កើតទីផ្សារបោះដុំកសិផលជាពិសេសបន្លែ នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តដែលមានសក្តានុពល
១៤៖ អេស្ប៉ាញ អំពាវនាវឱ្យកងទ័ព ចូលរួមប្រយុទ្ធប្រឆាំង COVID-19
១៥៖ រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹងឲ្យពលរដ្ឋ ដែលខកខានមិនបានបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង រួសរាន់មកបង់
១៦៖ ភ្លើងឆេះព្រៃក្នុងរដ្ឋកាលីហ្វ័រញ៉ា នៅតែបន្តសន្ទុះដ៏ខ្លាំងក្លា ខណៈមនុស្សរាប់ម៉ឺននាក់ត្រូវជម្លៀស
១៧៖ ក្រសួងធនធានទឹក៖ ពីថ្ងៃនេះដល់ថ្ងៃទី០១ ខែកញ្ញា នឹងមានភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរ សូមប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ !
១៨៖ មីយ៉ាន់ម៉ាជួបប្រទះចំនួនអ្នកឆ្លង COVID-19 ខ្ពស់បំផុតដល់ទៅ ៧០នាក់ក្នុងមួយថ្ងៃ!
១៩៖ អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក ផ្ញើលិខិតកោតសរសើរ សម្តេចតេជោ ហ៊ុន សែន ចំពោះការដាក់ចេញនូវវិធានការប្រកបដោយប្រសិទ្ធភាព និងសកម្មបំផុត ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ រ
២០៖ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន៖ «លោកនាយករដ្ឋមន្ត្រី អាបេ ត្រូវនៅដឹកនាំប្រទេសជាង ១ឆ្នាំទៀតទើបផុតអាណត្តិ»
២១៖ ប្រទេសបារាំងអាចនឹងផ្ទុះ COVID-19 «រលកទី២» នៅក្នុងខែវិច្ឆិកាខាងមុខនេះ!
២២៖ បាតុកម្មដ៏ក្តៅគគុកដើម្បីរកយុត្តិធម៌ ឲ្យបុរសស្បែកខ្មៅនៅអាមេរិក ឈានចូលថ្ងៃទី៣, មនុស្សម្នាក់ត្រូវបាញ់សម្លាប់ និង២នាក់របួស
២៣៖ រដ្ឋមន្ត្រីការបរទេសចិនចាប់យកឱកាសល្អ ដើម្បីបំពេញទស្សនកិច្ចនៅអឺរ៉ុប ខណៈអឺរ៉ុប និងអាមេរិកកំពុងមានបញ្ហានឹងគ្នា
២៤៖ ព្យុះទីហ្វុង Bavi នឹងបោកបក់ប្រទេសចិន និងកូរ៉េខាងជើង, ចិនបង្កើនកម្រិតប្រកាសអាសន្ន
២៥៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បញ្ជាឲ្យក្រុមវេជ្ជបណ្ឌិតដែលធ្វើកូដកម្ម ត្រូវចូលទៅធ្វើការវិញ
២៦៖ ព័ត៌មានវិដេអូប្រចាំថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ របស់បញ្ជាការដ្ឋានកងទ័ពជើងគោក
* ព័ត៌មាន Fresh News Plus
១៖ TikTok ត្រូវបានក្រុមហ៊ុនវៀតណាមប្ដឹងទារសំណង ៩.៥លានដុល្លារ ពីបទរំលោភកម្មសិទ្ធិបញ្ញា
២៖ ខ្សែការពារ Maguire ត្រូវបានដកឈ្មោះចេញពីជម្រេីសជាតិ ដោយសាររឿងក្តីនៅប្រទេសក្រិក
៣៖ ជំនួបរវាង Bayern ប៉ះ Sevilla ដណ្តើមពាន Super Cup នឹងមានអ្នកគាំទ្រចូលរួម
៤៖ ទីបំផុត ព្រាប សុវត្ថិ ទម្លាយមូលហេតុពិត សម្រេចចិត្តដើរចេញពីទ្រនំធ្លាប់រស់នៅ២៣ឆ្នាំ មកចូលក្នុងផលិតកម្ម «Galaxy Navatra»
៥៖ តើអ្នកដឹងទេ! ប្រាសាទអង្គរវត្តធ្លាប់ផ្លាស់ប្ដូរឈ្មោះប៉ុន្មានលើក ហើយមានឈ្មោះដើមហៅយ៉ាងដូចម្ដេច?
៦៖ Messi បង្ហាញខ្លួននៅ LaLiga ក្នុងក្លិប Barcelona ចំនួន ៤៨៥ប្រកួត និងរកបាន ៤៤៤គ្រាប់ មុនពេលលេចដំណឹងចង់ចាកចេញ
៧៖ CEO របស់ Twitter បញ្ជាក់ពីទំនាក់ទំនងលោក និង CEO របស់ Facebook ក្រោយពេលមានព័ត៌មានថា អ្នកទាំងពីរឈ្លោះគ្នា
៨៖ តារាហូលីវូដដ៏ល្បី Tom Cruise ជំរុញទឹកចិត្តដល់អ្នកគាំទ្រ ឲ្យទៅទស្សនាភាពយន្តឡើងវិញ ទោះស្ថិតក្នុងស្ថានភាពកូវីដ១៩
៩៖ មិនធម្មតា! MV ចម្រៀងចំណាយអស់ជាង៣ម៉ឺនដុល្លាររបស់ Galaxy Navatra «ជូនដំណើរអូនឡើងផ្លូវ Highway» ចេញ Full ជាផ្លូវការហើយ!
១០៖ ចំណេះដឹងទូទៅ៖ គ្រោះថ្នាក់យន្តហោះបុកគ្នាលើអាកាសដែលសម្លាប់មនុស្សច្រើនបំផុត បានកើតឡើងនៅឥណ្ឌា កាលពីឆ្នាំ១៩៩៦
* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com