(បន្ទាយមានជ័យ)៖ អ្នក ស្រី កាក់ សុហ៊ុន ជាមន្ត្រីរាជការមួយរូបបានរៀបរាប់ហេតុការណ៍ឈ្នះរង្វាន់ កាលពីថ្ងៃទី២២ សីហា ថា ផ្ទះអ្នកស្រីមានកម្មវិធីហូបជួបជុំគ្នាជាមួយមិត្តភ័ក្តិ អ្នកជិតខាងដូចសព្វមួយដង ហើយទិញស្រាបៀរ កម្ពុជា ត្រឹម២កេសប៉ុណ្ណោះ។
ដល់តែគាស់ត្រឹមកំប៉ុងទី២ដំបូង ក៏បានឈ្នះ៥លានរៀលតែម្តង ដែលគាស់ឡើងដោយបុគ្គលិកស្វាមីអ្នកស្រី។
លោកស្រីបន្តថា៖ «ដោយសារគាត់ [អ្នកគាស់ឈ្នះ] តែងតែមកចូលរួមកម្មវិធីផ្ទះខ្ញុំរហូត គាត់ក៏ហុចរង្វាន់ដែលគាត់ត្រូវមកឲ្យខ្ញុំដែលជាម្ចាស់កម្មវិធី ដោយឥតរារែក។ ខ្ញុំក៏ចែករង្វាន់ទឹកប្រាក់សុទ្ធខ្លះជូនដល់គាត់វិញរាប់ថា ជាថ្លៃអាំងប៉ាវ ហើយសល់ប៉ុន្មានក៏ទុក្ខជប់លៀង ដោយអញ្ជើញអ្នកភូមិមកចូលរួមសប្បាយ នឹងសំណាងបានស្រាបៀរកម្ពុជា ជាបន្តបន្ទាប់ ដើម្បីរឹតចំណងមេត្រីល្អជាមួយបងប្អូនអ្នកភូមិ»។
ស្រាបៀរកម្ពុជា ផ្តល់ជូនរង្វាន់រាប់រយរង្វាន់ រួមមានរង្វាន់រថយន្ត Porsche Macan ទឹកប្រាក់សុទ្ធ៥០លានរៀល ៥លានរៀល ១លានរៀល ១០ម៉ឺនរៀល ៥ម៉ឺនរៀល និងរង្វាន់ស្រាបៀរកម្ពុជា រាប់រយកំប៉ុងទៀត។
ពិសាស្រាបៀរ កម្ពុជា ដោយការទទួលខុសត្រូវ!