(ឧត្តរមានជ័យ)៖ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជេីញជួបសំណេះសំណាលជាមួយគ្រួសារងាយរងគ្រោះដោយ Covid-19 ចំនួន ៥០០គ្រួសារ ក្នុងខេត្តឧត្ដរមានជ័យ។
ក្នុងពិធីនេះលោកទេសរដ្ឋមន្ត្រី បាននាំការផ្តាំផ្ញេីសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋ ក្នុងខេត្តឧត្តរមានជ័យទាំងមូល។ លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា សម្តេចទាំងពីរតែងមានការនឹករលឹក និងគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយតែងតែណែនាំរូបលោក និងក្រុមការងារ ចុះជួយខេត្តឧត្តរមានជ័យ ចុះជួបផ្ទាល់ និងជួយដោះស្រាយរាល់ការលំបាកជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្តឧត្តរមានជ័យ។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានផ្តាំផ្ញេីឱ្យប្រជាពលរដ្ឋត្រូវអនុវត្តន៍ឱ្យបានតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីវិធានការបង្កាជំងឺ Covid-19 ដេីម្បីខ្លួនឯង គ្រួសារ និងសហគមន៍គ្មានការឆ្លងជំងឺកូវីដ១៩។ ទន្ទឹមនឹងការការពារជំងឺកូវីដ១៩ លោកទេសរដ្ឋមន្ត្រី ក៏បានណែនាំប្រជាពលរដ្ឋខិតខំ បង្កបង្កេីនផលដាំដុះបន្លែបង្កា និងចិញ្ចឹមសត្វជាដើម ដើម្បីដោះស្រាយបញ្ហាខ្វះខាតក្នុងជីវភាព។
លោក គន់ គីម ក៏បានអំពាវនាវអាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋទាំងអស់ចូលរួមសហការគ្នាទប់ស្កាត់ការប្រេីប្រាស់ និងចរាចរគ្រឿងញៀន ដេីម្បីអនាគតកូនចៅប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ជំនួយមនុស្សធម៌ដែលយកចែកជូនប្រជាពលរដ្ឋនោះរួមមាន៖ ម្សៅសាប៊ូបោកខោអាវ, សាប៊ូដុសខ្លួន, សាប៊ូកក់សក់, ថ្នាំ និងច្រាសដុសធ្មេញ, កូនកន្សែង, អង្ករក្នុង ១គ្រួសារ ២៥គីឡូក្រាម៕