(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ បានចេញលិខិតស្នើឱ្យអភិបាលរាជធានី-ខេត្តទាំង២៥ ចាត់ចែងឱ្យមានកម្លាំងសមត្ថកិច្ចចុះយាមកាមនៅតាមមណ្ឌលចត្តាឡីស័កទាំងឡាយនៅទូទាំងប្រទេសកម្ពុជា ដើម្បីបង្កើនការពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋបន្ថែមទៀត ទោះបីប៉ុន្មានថ្ងៃនេះ កម្ពុជាមិនមានករណីឆ្លងជំងឺកូវីដ-១៩ថ្មីទៀតក៏ដោយ។
ការស្នើឱ្យមានចំណាត់ការបន្ថែមបែបនេះ គឺដើម្បីធានាបាននូវការគ្រប់គ្រងប្រជាពលរដ្ឋ និងជនបរទេសដែលកំពុងធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅតាមមណ្ឌលចត្តាឡីស័កកម្រិត១ កម្រិត២ និងនៅតាមសណ្ឋាគារ ដែលបានកំណត់ដោយក្រុមអន្តរវិស័យ រួមមានផ្នែកសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច។
ខាងក្រោមនេះជាលិខិតរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជម្រាបជូនអភិបាលរាជធានី-ខេត្តទាំង២៥៖