(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនព័ត៌មានស្ដីពី ការហាមឃាត់គណនី Facebook ចំនួន១៨គណនី ដែលកំពុងផ្សព្វផ្សាយលក់ផលិតផលជំនួយសុខភាព គឺកៅអៀក KINOKI ពណ៌មាស និងពណ៌ស ព្រោះដោយសារគ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល។

ជុំវិញបញ្ហានេះ ក្រសួងសុខាភិបាលបានតម្រូវឱ្យម្ចាស់គណនី Facebook ទាំង១៨ (មានបញ្ជាក់ក្នុងលិខិត) បញ្ឈប់ការផ្សព្វផ្សាយលក់ផលិតផលនេះតទៅទៀត ហើយប្រសិនបើពុំដូច្នេះទេ ក្រសួងនឹងចាត់វិធានការតឹងរឹងតាមផ្លូវច្បាប់ជាក់ជាមិនខាន។

ក្រសួងសុខាភិបាលក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមឈប់ជឿលើការផ្សព្វផ្សាយនៅលើបណ្ដាញសង្គម Facebook និងឈប់ប្រើប្រាស់ផលិតផលកៅអៀក KINOKI ពណ៌មាស និងពណ៌សនេះតទៅទៀត។

ខាងក្រោមនេះជាសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល៖