(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនព័ត៌មានស្ដីពី ការហាមឃាត់ការផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាងម៉ាក «ស្រីម៉ា ស្គីនឃែ» និង «ស្រីម៉ា រក្សាសម្រស់ PSM» នៅលើគណនី Facebook ឈ្មោះ «ស្រីម៉ា រក្សសម្រស់» និងគណនីផ្សេងៗជាច្រើនទៀត ព្រោះដោយសារផលិតផលនេះគ្មានលេខប្រវេសន៍ និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល។

ជុំវិញបញ្ហានេះ ក្រសួងសុខាភិបាលបានតម្រូវឱ្យម្ចាស់គណនី Facebook ឈ្មោះ «ស្រីម៉ា រក្សាសម្រស់» និងគណនីដែលពាក់ព័ន្ធផ្សេងទៀតនោះ បញ្ឈប់ការផ្សព្វផ្សាយលក់ផលិតនេះតទៅទៀត ហើយប្រសិនបើពុំដូច្នេះទេ ក្រសួងនឹងចាត់វិធានការតឹងរឹងតាមផ្លូវច្បាប់ជាក់ជាមិនខាន។

ក្រសួងសុខាភិបាលក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមឈប់ជឿលើការផ្សព្វផ្សាយនៅលើបណ្ដាញសង្គម Facebook និងឈប់ប្រើប្រាស់ផលិតផលគ្រឿងសម្អាងម៉ាក «ស្រីម៉ា ស្គីនឃែ» និង «ស្រីម៉ា រក្សាសម្រស់ PSM» នេះតទៅទៀត។

ប្រសិនបើប្រជាពលរដ្ឋណាឃើញមានការចែកចាយផលិតផលហាមឃាត់នេះ សូមរាយការណ៍មកតាមរយៈលេខទូរស័ព្ទ៖ ០១២ ៣៥៥ ១៦១ / ០១១ ៥៧៤ ៧៨៧ / ០១២ ៩៨៣ ៣៣៤ / ០១៧ ៦០៦ ៦៧០ / ០១៧ ៨៦៦ ៧៦០។

ខាងក្រោមនេះជាសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល៖