(ភ្នំពេញ)៖ ដោយមើលឃើញពីការលំបាកខាងផ្នែកថវិការសម្រាប់យកសពឪពុកកូនទាំង៤នាក់ ទៅធ្វើបុណ្យនៅឯស្រុកកំណើត និងក្តីមេត្តាធម៌ កាលពីរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ លោក ឆាយ វាសនា នាយករដ្ឋបាលខណ្ឌសែនសុខ តំណាងលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បាននាំយកថវិការបស់ថ្នាក់ដឹកនាំ និងសប្បុរសជនមួយចំនួនទៅចូលរួមបុណ្យសព។

ថ្នាក់ដឹកនាំ និងសប្បុរសជនរួមមាន៖

* លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចំនួន ៥.០០០.០០០រៀល
* លោកស្រី លាង វួចឆេង ហ៊ុនណេង ៥០០ដុល្លារ
* លោក ឈៀង រចនា ៥០០ដុល្លារ
* លោកស្រី លាង ណេង ១០០.០០០រៀល
* លោកស្រី លាង ហេង ៥០.០០០រៀល
* លោកស្រី លាង ស៊ាងអេង ៤០.០០០រៀល
* លោកស្រី នួន កេងឡាង ៧០.០០០រៀល
* លោកស្រី អេង សាន ៤០.០០០រៀល
* លោកស្រី សេង សំណាង ១០០.០០០រៀល
* ថវិការដ្ឋបាលខណ្ឌ៤០០ដុល្លារ។

សូមបញ្ជាក់ថា កូនស្រីបីនាក់ ម្នាក់អាយុ១៦ឆ្នាំ ម្នាក់អាយុ៥ឆ្នាំ ម្នាក់អាយុ៤ឆ្នាំ ត្រូវបានឪពុកច្របាច់កសម្លាប់ចោលទាំងបី ដោយមិនអាសូរ រួចឪពុករូបនោះក៏បានចងកសម្លាប់ខ្លួន តាមក្រោយដែរ កាលពីព្រលប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងបន្ទប់ជួលមួយកន្លែង តាមបណ្តោយផ្លូវលេខ១០១៣ ក្នុងភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សពទាំងបួនរួមមាន៖
១៖ ឪពុកឈ្មោះ ជា សុខជុំ អាយុ៤០ឆ្នាំ មុខរបររត់កង់បី
២៖ កូនស្រីទី១ ឈ្មោះ ជុំ ម៉េងជូ អាយុ១៦ឆ្នាំ
៣៖ កូនស្រីទី២ ឈ្មោះ ជុំ ម៉េងចិន អាយុ៥ឆ្នាំ
៤៖ កូនស្រីទី៣ ឈ្មោះ ជុំ ម៉េងជៀន អាយុ៤ឆ្នាំ៕