(ភ្នំពេញ)៖ បន្ទាប់ពីបានប្រកាសបញ្ចប់តួនាទីប្រឹក្សាជាច្រើនរូបកាលពីកន្លងទៅរួចហើយនោះ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០នេះ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈទីប្រឹក្សាថ្មីសម្រាប់ក្រសួងយុត្តិធម៌ចំនួន ៣៨រូប។
ទីប្រឹក្សាថ្មីនៃក្រសួងយុត្តិធម៌ទាំង ៣៨រូបនេះ មានឋានៈស្មើអនុរដ្ឋលេខាធិការចំនួន ៦រូប និងឋានៈស្មើអគ្គនាយកចំនួន ៣២រូប។ ក្នុងព្រះរាជក្រឹត្យប្រថាប់ព្រះរាជលជ្ជករដោយព្រះមហាក្សត្រខ្មែរ បានបញ្ជាក់ថា ទីប្រឹក្សាទាំង៣៨រូបនេះ ពុំទទួលប្រាក់បំណាច់មុខងារនោះឡើយ។
ខាងក្រោមជាព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតែង និងនាមរបស់ទីប្រឹក្សាទាំង ៣៨រូប៖