(កំពង់ធំ)៖ លោក ជា អឿង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងប្រធានក្រុមការងារចុះជួយស្រុកប្រាសាទបល្ល័ង្ក បានដាស់តឿនដល់មន្ត្រី ក៏ដូចជាក្រុមការងារមូលដ្ឋាន ត្រូវខិតខំបម្រើប្រជាពលរដ្ឋឲ្យបានពេញចិត្តរហ័សទាន់ពេល ដើម្បីឲ្យប្រជាពលរដ្ឋជួបបញ្ហា និងជួយដោះស្រាយការងារឲ្យបានទាន់ពេលវេលា។
ក្នុងកិច្ចប្រជុំជីវភាពគណបក្សប្រចាំខែ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ ក្នុងស្នាក់ការបក្សស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ លោក ជា អឿង បានណែនាំដល់មន្ត្រីថ្នាក់មូលដ្ឋានពង្រឹងនូវការងារ ឲ្យតែមានប្រសិទ្ធភាព ក្នុងការជួយដោះស្រាយបញ្ហា និងបម្រើសេវាសាធារណ ជូនប្រជាពលរដ្ឋឲ្យកាន់តែមានភាពរហ័សទាន់ពេលវេលា និងមានតម្លាភាព។
លើសពីនេះ ក្រុមការងារក៏ត្រូវចុះជួបជាមួយប្រជាពលរដ្ឋបានញឹកញាប់ ដើម្បីជួយដោះស្រាយ និងប្រឹក្សារាល់បញ្ហាដែលប្រជាពលរដ្ឋ ជួបប្រទះផងដែរ។
ជាមួយគ្នានេះ លោក ជា អឿង បានជំរុញឲ្យក្រុមការងារចុះពិនិត្យតាមដានការពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតរបស់ប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា និងគ្រប់ៗគ្នា និងណែនាំឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕