(ភ្នំពេញ)៖ គណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីជូនដំណឹងមួយ ឱ្យប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ ចុះឈ្មោះដើម្បីយកព័ត៌មានអំពីដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០។

សម្រាប់ការយកព័ត៌មានអំពីដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ អ្នកសារព័ត៌មានទាំងអស់ ត្រូវមានបណ្ណសម្គាល់ខ្លួនជាសារព័ត៌មាន ដែលចេញដោយ គ.ជ.ប ហើយដើម្បីទទួលបានបណ្ណសម្គាល់ខ្លួននេះ អ្នកសារព័ត៌មានត្រូវចុះឈ្មោះ ដែលមានលក្ខខណ្ឌដូចសេចក្តីប្រកាសដែលភ្ជាប់នៅខាងក្រោមនេះ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់គ.ជ.ប៖