(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តម្លើងឋានន្តរស័ក្តិ ដល់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ និងនាយនគរបាលជាន់ខ្ពស់ ក្រមខ័ណ្ឌមន្ត្រីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ចំនួន២០រូប។
យោងតាមព្រះរាជក្រឹត្យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ព្រះមហាក្សត្រ បានត្រាស់បង្គាប់តម្លើងឋានន្តរស័ក្តិ៖
* ឧត្តមសេនីយ៍ ឯក ២រូប
* ឧត្តមសេនីយ៍ទោ ៩រូប
* ឧត្តមសេនីយ៍ត្រី ៩រូប៕
ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖