(តាកែវ)៖ មន្ដ្រីយោធាម្នាក់ បានធ្វើសកម្មភាពកាប់ប្រហារចំនួន៤ពូថៅផ្ទួនៗ បណ្ដាលឲ្យរងរបួសធ្ងន់ រួចរត់ទៅចង.កបញ្ចប់ជីវិតខ្លួនឯងតាមក្រោយ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះ ស្ថិតក្នុងភូមិត្រពាំងរំពាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។
អធិការស្រុកត្រាំកក់ លោក ឌុក ធីយ៉ា បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅមុននេះបន្ដិចថា បុរសជាប្ដី បានកាប់ប្រពន្ធចំនួន៤ពូថៅ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ក្រោយមកជនដៃដល់ បានរត់ទៅចង.ក សម្លាប់ខ្លួនតាមក្រោយនៅជាប់បបង្អួច។
សមត្ថកិច្ចបានបញ្ជាក់ថា បុរសជាប្ដីឈ្មោះ សែប បូណារ៉ា អាយុ៤៩ឆ្នាំ ទីលំនៅភូមិឃុំកើតហេតុខាងលើ មុខរបរយោធា នៅកងពលតូចលេខ៣១។ ដោយឡែក មូលហេតុដែលនាំឲ្យមានអំពើឃាតកម្មនេះ ដោយសារប្ដីប្រចណ្ឌប្រពន្ធ។
ក្រោយកើតហេតុ ផ្នែកជំនាញបច្ចេកទេសខេត្ត ស្រុក និងសមត្តកិច្ចពាក់ព័ន្ធ បានចុះពិនិត្យកន្លែងកើតកហេតុ និងសាកសពឃើញថា សាកសពបានចង.កសម្លាប់ខ្លួន ដោយខ្លួនឯងប្រាកដមែន និងបានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕